ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីមហាផ្ទៃលើកទឹកចិត្តឱ្យគណៈកម្មាធិការប្រឆាំងទណ្ឌកម្មចុះពិនិត្យនៅតាមកន្លែងឃុំឃាំងនានា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានជំរុញដល់គណៈកម្មាធិការប្រឆាំងទណ្ឌកម្មបន្តចុះពិនិត្យតាមដាននៅតាមកន្លែងឃុំឃាំងនានាដើម្បីបានដឹងពីស្ថានភាព ពង្រឹងកិច្ចការពារបង្ការទប់ស្កាត់ និងប្រឆាំងទារុណកម្ម។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ត នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ឧបនាយករដ្ឋមន្ត្រី ស សុខា បានជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយរាល់លិខិតុបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្សដល់អាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញតួនាទីជាអ្នកគ្រប់គ្រងទីកន្លែងឃាត់ខ្លួន និងកន្លែងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។

ក្រៅពីនេះ បន្តចុះត្រួតពិនិត្យ ដើម្បីតាមដាន ឱ្យបានទៀងទាត់នៅកន្លែងឃុំឃាំងនានា អំពីស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព ដែលនេះក៏ជាមធ្យោបាយមួយ ដើម្បីពង្រឹងកិច្ចការពារ បង្ការទប់ស្កាត់ និងប្រឆាំងទារុណកម្មផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់គណៈកម្មាធិការប្រឆាំងទារុណកម្មគប្បីបន្តផ្តល់អនុសាសន៍ដល់ប្រតិបត្តិករក្រោមអាណាព្យាបាលក្នុងការអង្កេត ស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម និងការអង្កេតស្រាវជ្រាវតាមផែនការកំណត់។ តែទោះយ៉ាងណា លោកបានសង្កាត់ធ្ងន់ថា រាល់តួអង្គអង្កេតស្រាវជ្រាវករណីទារុណកម្មត្រូវស្គាល់តួនាទីភារកិច្ច ពិសេសសិទ្ធិអំណាច ពោលគឺ ព្រំដែនកំណត់ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដើម្បីចៀសវាងការប៉ះពាល់ដល់សិទ្ធិអំណាចរបស់ភាគីដែលរងការអង្កេតស្រាវជ្រាវ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានថ្លែងកើតសរសើរតាមការកត់សម្គាល់ផ្ទាល់ខ្លួនថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពេញការងារបានយ៉ាងល្អធំៗចំនួន២ រួមមាន «ការងារបណ្តុះបណ្តាលនិងអប់រំផ្សព្វផ្សាយ» និង «ការងារនីតិកម្មនិងជំនួយផ្នែកច្បាប់» និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អង្គការជាតិ អន្តរជាតិ និងអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងការធ្វើទារុណកម្ម អំពើអមនុស្សធម៌ អំពើឃោរឃៅ ការធ្វើទុក្ខបុកម្នេញ បន្ថោកបន្ទាប និងការលើកស្ទួយក្រមសីលធម៌សង្គមជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក