ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសយកការប្រកួតកីឡាវាយកូនគោលជា «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច»

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក សុខ ចិន្តាសោភា បានរៀបចំការប្រកួតកីឡាវាយកូនគោលក្នុង «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច» របស់ក្រសួងដែលការប្រកួតនេះមានឈ្មោះថា "ការប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ច"។

ការប្រកួតនេះធ្វើឡើងក្លឹបវាយកូនហ្គោហ្កាឌិនស៊ីធី រាជធានីភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងក្រសួងពាក់ព័ន្ធ ឯកអគ្គរាជ និងរដ្ឋទូត អង្គការអន្តរជាតិមួយចំនួននៅកម្ពុជា ព្រមទាំងអ្នកវិនិយោគិនដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។

រដ្ឋមន្ត្រីការបរទេសលោក សុខ ចិន្តាសោភា មានប្រសាសន៍ថា៖ «ការប្រកួតកីឡាវាយកូនគោលមិត្តភាពការទូត-ធុរកិច្ចនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍លើកដំបូងរបស់ក្រសួង ដើម្បីគាំទ្រនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច។ ការប្រកួតនេះមិនមែនជាវេទិកាសម្រាប់ការប្រកួតប្រជែងគ្នានោះទេ ក៏ប៉ុន្ដែនេះគឺវេទិការដើម្បីបង្កើតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ អ្នកការទូត ជាមួយនឹងវិស័យឯកជននៅកម្ពុជា»។

គួរឱ្យដឹងដែរថាកម្ពុជាបានដាក់ចេញ «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច» ដែលក្រសួងបានដាក់ចេញកាលពីឆ្នាំ២០២១ ហើយដែលយុទ្ធសាស្ត្រនេះនឹងរួមចំណែកធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក