ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ផែង វណ្ណៈ សុំទោសដែលប្រើប្រាស់ពាក្យមិនសមរម្យប៉ះពាល់ដល់អ្នកសារព័ត៌មានវិជ្ជាជីវៈ

ភ្នំពេញ៖ ចាងហ្វាងអង្គភាពគេហទំព័រ Pheangvannaknews លោក ផែង វណ្ណៈ បានធ្វើការសុំទោសទៅអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈទាំងអស់ដែលលោកបានប្រើពាក្យមិនសមរម្យធ្វើឱ្យប៉ះពាល់ដល់អ្នកសារព័ត៌មានទាំងអស់ ខណៈលោកបញ្ជាក់ថាការសុំទោសនេះគឺមិនចំពោះអ្នកសារព័ត៌មានដែលដើរទារលុយគេនោះទេ។

ក្នុងលិខិតសុំទោសចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ លោក ផែង វណ្ណៈ អាយុ៥៣ឆ្នាំ បានផ្ញើលិខិតសុំទោសមួយច្បាប់គោរពជូនរដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា ចំពោះការប្រើប្រាស់ភាសាអសុរសរបស់លោកកាលពីកន្លងទៅ ដោយថាការប្រើប្រាស់ពាក្យនេះដោយសារលោកខឹងសម្បារទៅលើអ្នកសារព័ត៌មានដែលមានជាង៧០០-៩០០អង្គភាពដែលបានទៅសុំលុយកាស៊ីណូមួយនៅខេត្តស្វាយរៀង។

លោកថាដោយសារហេតុនេះហើយទើបលោកប្រើប្រាស់ពាក្យជ្រុលដែលធ្វើឱ្យប៉ះពាល់ដល់អ្នកកាសែតផ្សេងទៀតដែលមានវិជ្ជាជីវៈ។

លោកបានសរសេរថា៖ «ខ្ញុំបាទសូមទទួលកំហុសឆ្គងដោយអចេតនាដែលបានប្រើប្រាស់ពាក្យអសុរសដែលធ្វើឱ្យប៉ះពាល់ដល់វិជ្ជាជីវៈសារព័ត៌មាន និងអ្នកសារព័ត៌មានដែលគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ»

លោក ផែង វណ្ណៈ បានបញ្ជាក់ក្នុងហ្វេសបុកផេកលោកបន្ថែមថា «លោកសុំទោសតែអ្នកសារព័ត៌មានវិជ្ជាជីវៈប៉ុណ្ណោះ ចំពោះអ្នកសារព័ត៌មានដែលពាក់កាតដើរជំរិតលុយគេលោកមិនសុំទោសទេ» និងស្នើដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់វិធានការឱ្យបានម៉ឺងម៉ាត់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក