ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បណ្ដាំសម្ដេចតេជោមុនផ្ទេរអំណាចទាក់ទងនឹងការបង្ក្រាបគ្រឿងញៀនចាប់ផ្ដើមឃើញបណ្ដើរហើយ

ភ្នំពេញ៖ នាយទាហានម្នាក់ដែលជាគ្រូបច្ចេកទេសថ្មើរជើង សាលានាយទាហានសកម្ម វរសេនីយ៍ត្រី ស័ក្កិ៤លោក ពោន ធា ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិលុបឈ្មោះក្រវាត់ចោល ដោយមូលហេតុពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

នេះបើយើងតាមសេចក្ដីសម្រេចចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិលោក ទៀ សីហា។

នេះជាសញ្ញាដំបូងហើយបន្ទាប់ពីរដ្ឋាភិបាលអាណត្តិថ្មីចាប់ផ្ដើមមានវិធានការលើមន្ត្រីប្រើប្រាស់គ្រឿងញៀន ខណៈក្រសួងមហាផ្ទៃក៏បានចាប់ផ្ដើមចុះពិនិត្យទឹកនោមលើមន្ត្រីអនុរក្សពន្ធនាគារទូទាំងប្រទេស។

រម្លឹកដល់ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសជួបជាមួយនឹងសមាជិករដ្ឋាភិបាលអាណត្តិទី៦ និងទី៧ នៅវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់រាជរដ្ឋាភិបាលថ្មី ត្រូវចូលរួមបង្រ្កាបឲ្យខានតែបាននូវការជួញដូរគ្រឿងញៀន បំផ្លាញដល់ឬសគល់នៃឧក្រិដ្ឋកម្មគ្រឿងញៀន។ ក្នុងនោះសម្តេចបានស្នើឲ្យមានការធ្វើកែទម្រង់ដល់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឲ្យសង្គមកម្ពុជាគ្មានគ្រឿងញៀនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក