ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អគារផ្តល់សេវាផ្នែកវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតម្លៃជិត ២០លានដុល្លារសាងសង់ជិតរួចរាល់

សៀមរាប៖ អគារមួយខ្នងកម្ពស់ ៤ជាន់សម្រាប់ផ្តល់សេវាផ្នែកវះកាត់ដែលសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតម្លៃជិត ២០លានដុល្លារ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើកឡើងថា អគារថ្មីនេះមានឈ្មោះថា «មណ្ឌលផ្តល់សេវាផ្នែកវះកាត់» ដោយអគារថ្មីនេះចាប់ផ្តើមសាងសង់ឡើងនៅទី០១ ខែធ្នូ ឆ្នាំ២០២១ ហើយនឹងបញ្ចប់ការសាងសង់នៅខែតុលាឆ្នាំនេះដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

បើតាមលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ អគារថ្មីមួយនេះមានទំហំ ២៥ គុណនឹង ៦៨ម៉ែត្រ មាន ៤ជាន់ កម្ពស់ ២៧.០៥ម៉ែត្រ ដែលសាងសង់លើផ្ទៃដីចំនួន ៣ ៨១១ម៉ែត្រការ៉េ ហើយសំណង់នេះត្រូវបានរៀបចំប្រព័ន្ធគ្រប់គ្រង និងព្យាបាលតាមលក្ខណៈស្តង់ដារ មន្ទីរពេទ្យ។ ក្រៅពីការរៀបចំ រចនាសម្ព័ន្ធខាងក្នុងអគារនេះ ក៏មានបណ្តោញទំនាក់ទំនង និងមានជណ្តើរថ្មើរជើងចំនួនពីរ និងបំពាក់ជណ្តើរយន្តចំនួនពីរផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា សមិទ្ធផលនៃគម្រោងមួយនេះ នឹងចូលរួមក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មសេវាសុខាភិបាល ពិសេសសេវាផ្នែកវះកាត់ និងប្រពោធនកម្មសង្រ្គោះបន្ទាន់ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងឱ្យដឹងទៀតថា នាពេលអនាគត អគារនេះនឹងប្រើប្រាស់ សម្រាប់ការធ្វើរោគវិនិច្ឆ័យដំបូង ការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាប្រពោធនកម្មវះកាត់ សម្រាប់អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ និងជាកន្លែងសម្រាកព្យាបាលជំងឺទាំងអស់។

លេខាទី២ នៃការិយាល័យកុងស៊ុលជប៉ុន លោក សាតូ រីយូតា បានថ្លែងថា បច្ចុប្បន្នវិស័យសុខាភិបាលនៅកម្ពុជាមានភាពប្រសើរឡើងជាបណ្តើរៗ ប៉ុន្តែនៅតាមតំបន់ជនបទ ជាក់ស្តែងខេត្តសៀមរាប នៅតែមាន បញ្ហាច្រើនទាក់ទងទៅនឹងអគារ បរិក្ខារពេទ្យ និងធនធានមនុស្សនេះ បើធៀបទៅនឹងរាជធានីភ្នំពេញ។

អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ បានលើកឡើងដែរថា អគារមន្ទីរ ពេទ្យថ្មីមួយនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាល ហើយក៏ជាសកម្មភាពចូលរួមជា មួយរាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មសុខាភិបាល ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវា ជូនប្រជាជនមួយកម្រិតទៀត។

លោកថា សមិទ្ធផលថ្មីនេះ ក៏ជាចំណងមិត្តភាពសាមគ្គីភាពរវាងកម្ពុជា និង ជប៉ុនផងដែរ។ តែទន្ទឹមនឹងទទួលបានសមិទ្ធផលនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក៏ត្រូវដោះស្រាយបញ្ហាបង្វះធនធានមនុស្សផ្នែកសុខាភិបាល និងផ្នែកថែទាំជួសជុលឧបករណ៍ពេទ្យផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក