ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មហោស្រពចាប៉ីដងវែងរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយសិល្បៈចាប៉ីដងវែង

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហាប់ ទូច បានលើកឡើងថាការរៀបចំមហោស្រពចាប៉ីដងវែងនេះ គឺជាព្រឹត្តិការណ៍វប្បធម៌មួយមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយសិល្បៈចាប៉ីដងវែង ដែលជាទម្រង់មរតក វប្បធម៌អរូបីដ៏ចំណាស់មួយរបស់កម្ពុជា។

លោក ហាប់ ទូច លើកឡើងដូចនេះក្នុងឱកាសចូលរួមតំណាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាបានបើកដំណើរការ កម្មវិធីមហោស្រព ចាប៉ីដងវែងទូទាំង ប្រទេសឆ្នាំ ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» នៅនាថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក ហាប់ ទូច បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀប ចំមហោស្រព និងការចូលរួមសហការរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ជាពិសេស ការចូលរួមរបស់យុវជនជាសិល្បករចាប៉ីដងវែងជាច្រើនរូប ជាអ្នកបន្តវេនមរតកវប្បធម៌ជាតិ ដែលអញ្ជើញមកពីបណ្តារាជធានី-ខេត្ត បានធ្វើឱ្យកម្មវិធីមហោស្រពនេះប្រារព្ធឡើងយ៉ាងឱឡារិក។

លោកបានបញ្ជាក់ថា ការរៀបចំមហោស្រពចាប៉ីដងវែងនេះ គឺជាព្រឹត្តិការណ៍វប្បធម៌មួយមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយសិល្បៈចាប៉ីដងវែង ដែលជាទម្រង់មរតក វប្បធម៌អរូបីដ៏ចំណាស់មួយរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ឱ្យបានស្ថិតស្ថេរជាអមតៈក្នុងបេះដូងកូនខ្មែរ គ្រប់រូបក្នុងគោលបំណងថែរក្សានូវក្បួនខ្នាតនៃទម្រង់សិល្បៈចាប៉ីដងវែងឱ្យបានគង់វង្ស និងរីកចម្រើនថ្កុំថ្កើងទៅអនាគត។

រដ្ឋលេខាធិការរូបនេះបានឱ្យដឹងទៀតថា មហោស្រពនេះក៏ជាការ ផ្តល់នូវកាលានុវត្តភាព ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព និងគុណភាពក្នុងអាជីពសិល្បករ សិល្បការិនីចាប៉ីដងវែង សំដៅអភិរក្សទម្រង់សិល្បៈចាប៉ីដងវែងឱ្យបានគង់វង្ស ធានាការបន្តវេនទៅអ្នកជំនាន់ក្រោយ ព្រមទាំងអាចទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបម្រើសេចក្តីត្រូវការរបស់មហាជនផងដែរ។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍វប្បធម៌នេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយមានវត្តមានរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក សមាជិកា កម្មវិធីកិត្តិស័ព្ទនៃសហភាពសហព័ន្ធយុវជនកម្ពុជា និង សិល្បករចាប៉ីដងវែង ជាច្រើនមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក