ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្ទះពលរដ្ឋជាង ៦ពាន់ខ្នង និងដំណាំស្រូវដំណាំរួមផ្សំរាប់ម៉ឺនហិកតានៅបាត់ដំបង រងផលប៉ះពាល់ដោយសារទឹកជំនន់

បាត់ដំបង៖ ផ្ទះពលរដ្ឋចំនួន ៦ ០៦៧ខ្នងផ្ទះ ដំណាំស្រូវ ៣ ០៣៤ហិចតា ដំណាំរួមផ្សំ ១ ៧៣២,៥០ហិចតា សាលារៀន១៥ រងការជន់លិចដោយសារតែជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ ក្នុងនោះប្រជាពលរដ្ឋចំនួន ២០០គ្រួសារត្រូវបានជម្លៀសចេញទៅទីទួលសុវត្ថិភាព។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ក្រុងស្រុកចំនួន៩ នៅខេត្តបាត់ដំបងរងផលប៉ះពាល់ ក្នុងចំណោមក្រុងស្រុកទាំង៩ គឺមានស្រុកឯកភ្នំ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ដោយឡែកនៅក្នុងស្រុករតនមណ្ឌល មានករណីមនុស្សម្នាក់បានលង់ទឹកស្លាប់។

កាលពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅខេត្តបាត់ដំបង មានភ្លៀងធ្លាក់ខ្លាំងស្ទើគ្រប់ ១៤ក្រុង-ស្រុក បណ្តាលឱ្យទឹកអូរ ទឹកស្ទឹងសង្កែ និងទឹកស្ទឹងបវេល មានការកើនឡើងខ្ពស់ បណ្ដាលឱ្យមានទឹកជំនន់លិចប៉ះពាល់ចំនួន៩ ក្រុងស្រុក ក្នុងចំណោម១៤ ក្រុង-ស្រុក។

តែយ៉ាងណាស្ថានភាពទឹកជំនន់ក៏បានវិលមកភាពប្រសើរឡើង ហើយក៏មានពលរដ្ឋបានវិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញ។

រដ្ឋបាលខេត្តបាត់ដំបងបានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែក្នុងស្រុកសំឡូត ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកឯកភ្នំ បង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយត្រូវត្រៀមរៀបចំសម្ភារ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក