ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UNICEF បន្ដកិច្ចសហប្រតិបត្តិការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ អនាម័យ និងសុខភាពនៅជនបទ

ភ្នំពេញ៖ ប្រធានអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជាលើកឡើងថានឹងបន្តកិច្ចសហប្រតិបត្តិការជាដៃគូជាមួយក្រសួងក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ បញ្ហាអនាម័យ និងសុខភាពនៅជនបទ ជាពិសេសស្នើដល់ក្រសួងអភិវឌ្ឍន៍ជនបទសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅជនបទជូនប្រជាពលរដ្ឋ។

ប្រធានអង្គការ យូនីសេហ្វ (UNICEF ) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក WILL Parks លើកឡើងដូចនេះក្នុងឱកាសលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន នាថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ ប្រធានអង្គការ យូនីសេហ្វ ប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរចំពោះ លោក ឆាយ ឬទ្ធិសែន ដែលទទួលបានសេចក្តីទុកចិត្តពីសភានីតិកាលទី៧ និងត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្តិថ្មីនេះ។

លោក WILL Parks ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅជាអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមការលើកឡើងរបស់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ នាពេលនោះ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ បានថ្លែងអំណរគុណចំពោះអង្គការ UNICEF ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អ និងគាំទ្រផ្តល់ជាជំនួយមកកម្ពុជា ប្រធានអង្គការយូនីសេហ្វ ប្រចាំកម្ពុជា និងសហការីវិញថា ក្នុងអាណត្តិទី៧នេះ ក្រសួងបានធ្វើការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានយ៉ាងស្អិតរមួត ក្រោមឆ័ត្រ នៃរាជរដ្ឋាភិបាលកម្ពុជាតែមួយ សំដៅផ្តល់ប្រយោជន៍ពិតជូនដល់ប្រជាពលរដ្ឋ។

លោក ឆាយ ឫទ្ធិសែន គូសបញ្ជាក់ថា ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ និង ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនជនបទរស់នៅមានភាពថ្លៃថ្នូរ ឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

លោកបានឱ្យដឹងទៀតថា ក្នុងនោះក៏មាន ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ និងពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោក ឆាយ ឫទ្ធិសែន ក៏បានលើកឡើងផងដែរលើកិច្ចការចំពោះមុខដែលត្រូវអនុវត្ត និងបញ្ហាប្រឈមខ្លះ ដែលក្រសួងកំពុងជួបប្រទះ ដូចជាវិបត្តិនៃការប្រែប្រួលអាកាសធាតុជាដើម។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងអំណរគុណចំពោះ លោក WILL Parks ប្រធានអង្គការ UNICEF ប្រចាំនៅកម្ពុជា និងសហការីដែលអញ្ជើញមកក្នុងពេលនេះ និងត្រៀមខ្លួនជាស្រេចក្នុងការសហការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក