ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចអធិបតី ហ៊ុន ម៉ាណែត នឹងអាចមានវិធានការថ្មីទាក់ទងជាមួយនឹងការបន្ធូរបន្ថយពន្ធដារសម្រាប់អ្នករកស៉ីបន្ទាប់ពីបានជួបជាមួយអ្នករកស៉ីនៅខែវិច្ឆិការួច។
ថ្លែងក្នុងជំនួបជាមួយកម្មករជិត ២ម៉ឺននាក់ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ៍ ទី៣ ខែតុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថារឿងពន្ធនេះសម្ដេចធិបតីបានគិតតាំងពីដើមអាណត្តិរួចមកហើយ ដោយគ្រាន់តែរង់ចាំពេលវេលាសមស្របមួយប៉ុណ្ណោះ។
ជាមួយគ្នានេះសម្ដេចធិបតីបានបញ្ជាក់ថារដ្ឋាភិបាលថ្មីនឹងមិនបង្កើតពន្ធថ្មី ឬតម្លើងពន្ធដែលមានស្រាប់នោះទេ៕