ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអំពាវនាវម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃផ្ទះជួលចំពោះកម្មករនិយោជិត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃផ្ទះជួលដល់កម្មករនិយោជិត។ សម្តេចធិបតីអំពាវនាវបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតិថ្លែងដូច្នេះថា៖ «ទីមួយខ្ញុំបានចេញសារអំពាវនាវឲ្យម្ចាស់ផ្ទះជួល ជួយធ្វើម៉េច ជួយថែរក្សាអាហ្នឹង យោគយល់គ្នា ខ្ញុំដឹងម្ចាស់ផ្ទះជួលក៏លំបាក ប៉ុន្តែបើគិតកម្មករកម្មការិនី ប្រហែលជាគាត់អាចលំបាកជាង បងប្អូនខ្លះម្ចាស់ផ្ទះជួលថា ខ្ញុំត្រូវបង់ធនាគារ តែយោគយល់ខ្លះ»

ជាមួយគ្នានេះនាយករដ្ឋមន្ត្រីបានជំរុញឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា តភ្ជាប់បណ្តោញភ្លើង និងទឹកស្អាតឱ្យបានគ្រប់ទីកន្លែងដើម្បីផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋជាម្ចាស់ផ្ទះជួលផង និងកម្មករនិយោជិតផង។

សម្តេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ខណៈប្រទេសប្រកួតប្រជែងមួយចំនួនដូចជាប្រទេសភូមា ឥណ្ឌា ស្រីសង្កា ជាដើមមិនបានដំឡើងប្រាក់ឈ្នួលដល់កម្មករនោះទេ។

សម្តេចធិបតីបន្ថែមថា សឹងតែគ្រប់ប្រទេសប្រកួតប្រជែងទាំងអស់គឺសុទ្ធតែដំឡើងថ្លៃភ្លើង ហើយឆ្នាំនេះទៀតសោតប្រទេសវៀតណាម ថៃ និងសាំងកាពួរ បានប្រកាសថានឹងដំឡើងថ្លៃភ្លើង ខណៈកម្ពុជាប៉ុន្មានឆ្នាំនេះមិនបានដំឡើងតម្លៃភ្លើងឡើយ ដោយរដ្ឋសុខចិត្តខាតថ្លៃភ្លើងដើម្បីថែរក្សជីវភាពរបស់ប្រជាពលរដ្ឋ។

គូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ឡើងបាន ៤ដុល្លារ ពី២០០ដុល្លារ ទៅ ២០៤ដុល្លារក្នុងមួយខែ ពោលដំឡើង ២ដុល្លារពីនិយោជក និង ២ដុល្លារទៀតពីរាជរដ្ឋាភិបាល។ ប្រាក់ឈ្នួលនេះនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក