ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រី ពន្យល់ពីអត្ថន័យនៃការតម្លើងប្រាក់ឈ្នួល ៤ដុល្លារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់អំពីអត្ថន័យនៃការដំឡើងប្រាក់ឈ្នួល ៤ដុល្លារ ដល់កម្មករក្នុងឆ្នាំ២០២៤ ថាជាការដំឡើងក្នុងស្ថានភាពដែលពិភពលោកកំពុងតែលំបាកនិងគួរតែអបអរសាទរ។

ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងរាជធានីភ្នំពេញព្រឹកថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ថាការដំឡើងនេះគឺដើម្បីចែកគ្នារស់ទាំងនិយោជកនិងនិយោជិត ដោយថាដើម្បីរក្សានូវលំនឹងនូវការវិនិយោគក៏ដូចជាទាក់ទាញនូវការវិនិយោគបន្ថែម។ ការដំឡើងច្រើនពេកនឹងធ្វើឲ្យកម្ពុជាបាត់បង់ការប្រកួតប្រជែងខណៈដែលប្រទេសដែលប្រកួតប្រជែងទីផ្សារជាមួយកម្ពុជាប្រាក់ខែរបស់កម្មកររបស់ពួកគេគឺនៅទាបនៅឡើយ។

សម្ដេចថា៖ «នេះគឺជាស្មារតីដែលយើងត្រូវរួមគ្នារស់តិចច្រើនយើងចែកគ្នារស់។ ថែរក្សាឆ្នាំងបាយបង្កើនអង្ករក្នុងឆ្នាំងនិងរកឱកាសដើម្បីពង្រីកបន្ថែមទៀតដើម្បីឲ្យមានការបើករោងចក្របន្ថែមទៀតដើម្បីបងប្អូនយើងមានការងារធ្វើ»

សម្ដេចបានអរគុណដល់និយោជិត និងកម្មករដែលបានចូលរួមក្នុងការដំឡើងប្រាក់ខែនេះ។

គួរឲ្យដឹងផងដែរថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ឡើងបាន ៤ដុល្លារ ពី ២០០ដុល្លារ ទៅ ២០៤ដុល្លារក្នុងមួយខែ។ ប្រាក់ឈ្នួលនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៤។ នេះបើតាមលទ្ធផលកិច្ចប្រជុំសម្រេចចុងក្រោយរវាងភាគីសហជីព និយោជក និងតំណាងរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក