ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

លោក ឈាង រ៉ា លើកឡើងពីនូវអាទិភាពគន្លឹះទាំងបីរបស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានលើកឡើងនូវអាទិភាពគន្លឹះទាំងបីរបស់ក្រសួងសុខាភិបាល ដល់នាយិកាប្រចាំប្រទេសអង្គការ Clinton Health Access Initiative (CHAI)។

លោក ឈាង រ៉ា បានទទួលជួបនាយិកាប្រចាំប្រទេសអង្គការ Clinton Health Access Initiative (CHAI) លោកស្រី Soleine Scotney នាថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ នាយិកាអង្គការ CHAI បានលើកឡើងថា លោកស្រីមានសេចក្តីរីករាយណាស់ដែល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគាំទ្រសកម្មភាពការងាររបស់អង្គការ CHAI ប្រកបដោយលទ្ធផលគួរជាទីគាប់ចិត្តនាពេលកន្លងមក គឺអាស្រ័យដោយសារមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធពីមជ្ឈមណ្ឌលជាតិកម្មវិធីជាតិ នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងបានស្នើសុំអនុសាសន៍ណែនាំបន្ថែមសម្រាប់ការងាររបស់អង្គការ CHAI។

រដ្ឋមន្ត្រីសុខាភិបាលបានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការ CHAI ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺរលាកថ្លើម ការអភិវឌ្ឍន៍ធនធានមនុស្ស សបញ្ជាក់ពីការចូលរួមចំណែកលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា។

លោក ឈាង រ៉ា ក៏បានជម្រាបជូននូវអាទិភាពគន្លឹះទាំងបីរបស់ក្រសួងសុខាភិបាលដែលរួមមាន ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងសមត្ថភាពបុគ្គលិក និងការពង្រឹងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ លើការសង្គ្រោះបន្ទាន់ ICU ផ្នែកវះកាត់ មន្ទីពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ ព្រមទាំងការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។

ជាមួយគ្នានេះ លោកស្រី Soleine Scotney ក៏បានថ្លែងថា អង្គការ CHAI នឹងយកអនុសាសន៍គន្លឹះរបស់ រដ្ឋមន្ត្រីសុខាភិបាលរៀបចំផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលបន្តទៀត តាមរយៈអាទិភាពសំខាន់ៗខាងលើរបស់ក្រសួង ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

រដ្ឋមន្ត្រីសុខាភិបាល លោក ឈាង រ៉ា បានថ្លែងអំណរគុណដល់អង្គការ CHAI ជាពិសេសនាយិកាប្រចាំប្រទេស ដែលបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក