ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចឃាត់ខ្លួនជនប្រព្រឹត្តិល្មើសចំនួន ២នាក់ពាក់ព័ន្ធករណីជួញដូរស្ត្រីខ្មែរ ៧នាក់ទៅប្រទេសឡាវ

បន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជាសហការ ជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឡាវ អន្តរាគមន៍ ជួយសង្រ្គោះជនរងគ្រោះស្រី្ត ៦នាក់ និងឃាត់ខ្លួនជនប្រព្រឹត្តិល្មើសចំនួន ២នាក់។

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថាដោយការសហការ ជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឡាវ អន្តរាគមន៍ ជួយសង្រ្គោះ ជនរងគ្រោះ ស្រី ៦នាក់ ក្នុងនោះមានអនិតិជន ៤នាក់ និងបានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តិល្មើសចំនួន ២នាក់ (ប្តីប្រពន្ធ) នៅខេត្តបន្ទាយមានជ័យ។

ទន្ទឹមនេះ ជនរងគ្រោះទាំង ៦នាក់ អគ្គកុងស៊ុលនឹងសម្របសម្រួលបញ្ជូនមកកម្ពុជាវិញ ក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើបាន។

គួរឱ្យដឹងដែរថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង ៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣។

ដោយឡែក នៅមានពលរដ្ឋខ្មែរ ១នាក់ ទៀត ដែលមិនបានរត់គេចចេញ ដោយគាត់មានអាការៈមិនស្រួលខ្លួន និងងើបមិនរួច ហើយបន្តស្នាក់នៅកន្លែងធ្វើការនោះ ខណៈមន្រ្តីប៉ូលីសឡាវនឹងបន្តខិតខំជួយសង្រ្គោះនៅពេលឆាប់ៗនេះ ដែលស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធរឡាវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក