ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំ អាចទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់រហូតដល់ថ្ងៃទី១៩ ខែតុលា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឱ្យពលរដ្ឋដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត ឬអ្នកដែលគ្រប់អាយុ ១៨ឆ្នាំ ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អាចទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ដែលសាមីខ្លួនរស់នៅចាប់ពីថ្ងៃទី០១-១៩ ខែតុលា ឆ្នាំ២០២៣។

ទន្ទឹមនឹងប្រកាសឱ្យពលរដ្ឋទៅចុះឈ្នោះបោះឆ្នោត គ.ជ.ប ក៏បានប្រកាសឱ្យពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតពីមុន អាចអញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតនៅតាមឃុំសង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ App-NEC KH ក្នុងទូរសព្ទដៃ។

ប្រសិនពលរដ្ឋពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ពលរដ្ឋអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលនៃការពិនិត្យឡើង ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់។

គ.ជ.ប បានបញ្ជាក់ថា ការិយាល័យចុះឈ្មោះបោះឆ្នោតទាំងអស់ ចាប់ផ្តើមបើកដំណើរការចាប់ពីម៉ោង ៧ព្រឹកតទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងអាទិត្យ។ ប៉ុន្តែនៅថ្ងៃទី១៤ ខែតុលា ការិយាល័យចុះឈ្មោះបោះឆ្នោតនឹងឈប់ដំណើរការមួយថ្ងៃដើម្បីឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការប្រជុំត្រួតពិនិត្យ ការអនុវត្តការងារ។

ដូច្នេះប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬអ្នកដែល បានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបាន គ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ។

ត្រឹម១ថ្ងៃដំបូងនៃដំណើរការចុះឈ្មោះបោះឆ្នោត មានពលរដ្ឋចំនួន ១០ ០៤១នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ទន្ទឹមនោះក៏មានអ្នកបានស្នើសុំកែតម្រូវទន្និន័យចំនួន ៦៧១នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីមានចំនួន ២ ០០៦នាក់។ ជាមួយគ្នានេះ គ.ជ.ប. ក៏បានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ៧ ៧៩៧នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក