លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្នុងឆ្នាំ២០២៤ កម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថានទាំងអស់ឈប់សម្រាកបាន ២២ថ្ងៃពីការងារដោយមានប្រាក់ឈ្នួល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានសេចក្តីប្រកាសស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤ ដោយក្នុងនោះត្រូវបានអនុញ្ញាតឱ្យកម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថានទាំងអស់បានឈប់សម្រាកពីការងារដោយមានប្រាក់ឈ្នួល។

សេចក្តីប្រកាសនៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា កម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមានចែងក្នុងមាត្រា១ នៃច្បាប់ស្តីពីការងារ បានឈប់សម្រាកពីការងារដោយមានប្រាក់ឈ្នួលរួមមាន ៤ថ្ងៃសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៣ថ្ងៃសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ និង៣ថ្ងៃសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

ជាមួយគ្នានេះ ថ្ងៃបុណ្យផ្សេងទៀតដែលឈប់សម្រាកមានប្រាក់ឈ្នួលរួមមាន ទិវាចូលឆ្នាំសកល ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ទិវានារីអន្តរជាតិទិវាពលកម្មអន្តរជាតិ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យវិសាខបូជា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះវររាជមាតាជាតិខ្មែរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ទិវាប្រារព្ធព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិព្រះមហាក្សត្រ និងពិធីបុណ្យឯករាជ្យជាតិ។

សេចក្តីប្រកាសដដែលគូសបញ្ជាក់ថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន សហគ្រាស គ្រឹះស្ថាន នោះម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្តូរគ្នា។

រដ្ឋមន្រ្តីក្រសួងការងារក៏បញ្ជាក់ក្នុងសេចក្តីប្រកាសដែរថា ក្នុងអំឡុងពេលនៃការឈប់សម្រាកដោយផ្លាស់ប្ដូរគ្នានេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអាចប្រើប្រាស់ កម្មករនិយោជិតផ្សេងជាបណ្ដោះអាសន្នមកជំនួសកម្មករនិយោជិតដែលបានឈប់សម្រាក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក