ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្រ្តីខ្មែរ ៦រូបរងគ្រោះដោយការជួញដូរនៅប្រទេសឡាវត្រូវបានសង្គ្រោះ ខណៈម្នាក់ទៀតកំពុងបន្តសង្គ្រោះ

ភ្នំពេញ៖ អាជ្ញាធរនៃរដ្ឋាភិបាលឡាវ និង រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះនារីខ្មែរ ១រូបទៀត។

បន្ទាប់ពីបានទទួលដំណឹងនៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងករណីដែលពលរដ្ឋខ្មែរសរុបចំនួន ៧នាក់ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបូរកែវ (តំបន់ត្រីកោណមាស) នៃស.ប.ប ឡាវ ហើយបានរត់គេចចេញពីកន្លែងធ្វើការ ស្ថានទូតកម្ពុជាបានទំនាក់ទំនងជាមួយមន្រ្តីប៉ូលីសឡាវ នៅតំបន់នោះ ដោយហើយនៅវេលាម៉ោង៣និង៣០រសៀល នៅថ្ងៃដដែល កម្លាំងប៉ូលីសឡាវបានរកឃើញទីតាំង និងជួយសង្រ្គោះពលរដ្ឋខ្មែរទាំង ៦នាក់ ហើយបញ្ជូនទៅទីកន្លែងសុវត្ថិភាព។

ដោយឡែក នៅមានពលរដ្ឋខ្មែរ ១នាក់ ទៀត ដែលមិនបានរត់គេចចេញ ដោយគាត់មានអាការៈមិនស្រួលខ្លួន និងងើបមិនរួច ហើយបន្តស្នាក់នៅកន្លែងធ្វើការនោះ មន្រ្តីប៉ូលីសឡាវនឹងបន្តខិតខំជួយសង្រ្គោះ នៅពេលឆាប់ៗនេះ ដែលស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធរឡាវ។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំឱ្យ រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា ជំរុញស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវឱ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយសមត្ថកិច្ចឡាវ និងយកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារខ្លួនវិញ។

គួរឱ្យដឹងដែរថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង ៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក