ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទណែនាំឲ្យភាគីពាក់ព័ន្ធជួសជុលបន្ទាន់ដល់ពលរដ្ឋឱ្យបានឆ្លងកាត់ជាបណ្ដោះអាសន្ននៅពេលទឹកស្រកទៅវិញ

ពោធិ៍សាត់៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានណែនាំឲ្យថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋបានឆ្លងកាត់ជាបណ្ដោះអាសន្ន នៅពេលទឹកស្រកទៅវិញ និងគិតគូរស្ថាបនាជាថ្មីឡើងវិញនៅខ្សែផ្លូវដែលទទួលរងការខូចខាតទាំងស្រុង។

លោក ឆាយ ឫទ្ធិសែន ណែនាំដូចនេះក្នុងឱកាសអញ្ជើញទៅពិនិត្យផ្លូវក្រាលក្រួសក្រហម ១ខ្សែ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ប្រវែង ៩ ២០០ម៉ែត្រ មានទីតាំងតភ្ជាប់ពីភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ទៅភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ត្រូវទឹកហូរកាត់ផ្ដាច់ជា ៣កំណាត់ ប្រវែងសរុប ២ ៣៥០ម៉ែត្រ នាថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ដែរថា ជំនន់ទឹកភ្លៀងនៅចុងខែកញ្ញា និងដើមខែតុលានេះ បានធ្វើឲ្យខេត្តចំនួន១១ ទទួលរងផលប៉ះពាល់បណ្ដាលឲ្យខូចហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យ រួមមាន ខេត្តសៀមរាប ស្ទឹងត្រែង ត្បូងឃ្មុំ ពោធិ៍សាត់ មណ្ឌលគិរី កំពង់ធំ ព្រះវិហារ កណ្ដាល ក្រចេះ តាកែវ និងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ នៅទូទាំងខេត្តពោធិ៍សាត់ ផ្លូវជនបទដែលបានលិចលង់មាន ២៥ខ្សែ ស្មើនឹង ២៦៨គីឡូម៉ែត្រ ក្នុងនោះលិចលង់ទាំងស្រុងប្រវែង ៣៨គីឡូម៉ែត្រ។

ក្នុងឱកាសនោះដែរ លោក ឆាយ ប្ញទ្ធិសែន បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

ក្នុងជំនួបដាច់ដោយឡែកនេះ លោក ឆាយ ឫទ្ធិសែន បានផ្ដាំផ្ញើ និងផ្ដល់នូវអនុសាសន៍មួយចំនួនដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងពីរ ដោយស្នើឲ្យមន្ទីរបន្តពង្រឹង និងបង្កើនស្នាដៃថ្មីៗបន្ថែមទៀតលើអ្វីដែលមានស្រាប់ ធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅអាទិភាពទាំង ៤របស់ក្រសួង ដើម្បីឲ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមករិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនោះ លោកក៏តម្រូវរៀបចំឲ្យមានការប្រជុំត្រួតពិនិត្យការងារឲ្យបានទៀងទាត់ (ប្រចាំខែ ត្រីមាស និងឆមាស) និងត្រូវប្រកាន់សមូហភាពជាធំ និងត្រូវរៀបចំបង្កើតឲ្យមានអ្នកនាំពាក្យមន្ទីរ ដើម្បីទំនាក់ទំនងផ្ដល់ព័ត៌មាន ពីគ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងឲ្យបានទូលំទូលាយ។

លោក ឆាយ ឫទ្ធិសែន ក៏បានណែនាំឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ មានការលើកទឹកចិត្តមន្រ្ដី ការដំឡើងកាំប្រាក់ ផ្តល់លិខិតសសើរ និងគ្រឿងឥស្សរយយសនានា ក៏ដូចជាចេះចែករំលែកមធ្យោបាយតាមលទ្ធភាពជាក់ស្តែង និងត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីដែលមានពិការភាព ជាពិសេសស្ត្រីមានផ្ទៃពោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក