ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

The Voice Cambodia រដូវកាលទី៣ រកឃើញម្ចាស់ជ័យលាភី

ភ្នំពេញ៖ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងកម្មវិធី The Voice Cambodian រដូវកាលទី៣ វគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃអាទិត្យទី០១ ខែតុលា ឆ្នាំ២០២៣ និងបានប្រគល់ពានរង្វាន់ជ័យលាភី ជូនកញ្ញា លឹម សេរីហាន់នីកា ដែលជាកូនក្រុមរបស់Coach ពេជ្រ សោភា។

ម្ចាស់ជ័យលាភី លឹម សេរីហាន់នីកា បានប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងបេក្ខជន និងបេក្ខនារីចំនួន៣រូប ដោយមានលោក សាល បាទី កូនក្រុមរបស់Coach ឆន សុវណ្ណរាជ កញ្ញា គឹម សុវណ្ណ កូនក្រុមរបស់Coach ឱក សុគន្ធកញ្ញា និងលោក សួន សុវណ្ណចន្នី កូនក្រុមរបស់Coach ណុប បាយ៉ារិទ្ធ។

កម្មវិធីនេះធ្វើឡើងអស់រយៈពេលជិតកន្លះឆ្នាំមកហើយដោយគិតចាប់ពីខែមេសា ឆ្នាំ២០២៣ ដែលមានបេក្ខជន បេក្ខនារីជាច្រើននាក់ចូលរួមប្រជែងប្រកួត។

ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី៣ កញ្ញា លឹម សេរីហាន់នីកា ជាកូនក្រុមរបស់ Coachពេជ្រ សោភា ដែលទទួលបានតែកៅអីមួយប៉ុណ្ណោះពី Coach សោភា។

លឹម សេរីហាន់នីកា ធ្លាប់ប្រកួតប្រជែងនៅក្នុងកម្មវិធីប្រឡងចម្រៀងជាច្រើនកម្មវិធីមកហើយរបស់ទូរទស្សន៍ហង្សមាស ប៉ុន្តែបរាជ័យ ទើបតែទទួលបានជ័យជម្នះនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន១០០លានរៀល។ ចំណែកឯបេក្ខជន បេក្ខនារី ដែលមិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ៤លានរៀល ជាការលើកទឹកចិត្តផងដែរ។

គូសបញ្ជាក់ថា ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ឆ្នាំ២០១៤ បានទៅលើ លោក ប៊ុត សីហា នៅរដូវកាលទី២ ឆ្នាំ២០១៦ គឺលោក ថែល ថៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក