ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីសង្គមកិច្ច៖ មនុស្សចាស់មានអាយុចាប់ពី៦០ឆ្នាំឡើងដែលទទួលប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមមានជិត ៤០ម៉ឺននាក់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានឱ្យដឹងថាបច្ចុប្បន្នមានមនុស្សចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងដែលកំពុងទទួលប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមមានជិត ៤០ម៉ឹននាក់ ស្របពេលដែលគោលនយោបាយផ្សេងទៀតដែលនឹងដាក់ចេញដើម្បីសម្រួលដល់ការប្រឈមរបស់មនុស្សចាស់ផងដែរ។

ថ្លែងក្នុងខួប ២៥ឆ្នាំនៃទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ នៅថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងសង្គមកិច្ច លោករដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងថា ការគាំពារដល់មនុស្សចាស់នៅកម្ពុជាក៏ត្រូវបានដាក់បញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណ្តិតទី៧ ខណៈបច្ចុប្បន្នរដ្ឋក៏មានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រៅពីយន្តការទាំងពីរនេះ រដ្ឋាភិបាលក៏មាន គោលនយោបាយជាតិស្ដីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ឆ្នាំ២០២៣-២០២៨ លិខិតបទដ្ឋានគតិយុត្ដិនានា និងបានបង្កើតយន្ដការជាច្រើនដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសង្គមកិច្ចចំពោះជនចាស់ជរា។

ហើយកម្មវិធីជាតិជំនួយសង្គមដែលបានដាក់ចេញកាលពីឆ្នាំ២០១៩ កំពុងផ្ដល់ផលប្រយោជន៍ដល់មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងសរុបប្រមាណជិត ៤០ម៉ឺននាក់ផងដែរ។

លោករដ្ឋមន្ត្រីបន្ថែមថាជាមួយគ្នានឹងប្រព័ន្ធជំនួយសង្គមការតម្លើងប្រាក់គោលនយោបាយជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាចប់អាវុធជាពិសេសនិវត្ដជន ជនបាត់បង់សម្បទាវិជ្ជាជីវៈជាអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនក៏ ត្រូវបានគិតគូរជារៀងរាល់ឆ្នាំ។ ក្រៅពីមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ដរបបសន្ដិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ ពោលគឺបានបង្កើតបេឡាជាតិសន្ដិសុខសង្គមសម្រាប់កម្មករ និយោជិត ផ្នែកវិស័យឯកជន និងបុគ្គលស្វ័យនិយោជន៍ ដើម្បីឱ្យប្រព័ន្ធសន្ដិសុខសង្គម និងប្រព័ន្ធជំនួយសង្គមអាចដើរស្របគ្នាបាន។

គួរឱ្យដឹងផងដែរថា ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជាឆ្នាំ២០២៣នេះមានឈ្មោះថា «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»។

យោងតាមស្ដិតិជំរឿនឆ្នាំ២០១៩ កម្ពុជាមានមនុស្សចាស់ប្រមាណ ១លាន ៣សែននាក់ នឹង៨,៩% នៃចំនួនប្រជាជនសរុបជាង ១៥លាននាក់។ អ្វីដែលជាការព្រួយបារម្ភរគឺ មនុស្សចាស់ដែលរស់នៅតំបន់ជនបទ ដាច់ស្រយាល មានជីវភាពក្រលំបាក ហើយទទួលការថែទាំមានកម្រិត។ មនុស្សចាស់ដែលជាស្ដ្រី មានបន្ទុកជួយគ្រួសារមើលថែទាំចៅៗ ដោយសារឪពុក-ម្ដាយធ្វើចំណាកស្រុកទៅរកការងារធ្វើ ឬដោយសារ ការលែងលះគ្នា ឬឪពុក-ម្ដាយស្លាប់ចោល និងដោយប្រការផ្សេងៗ។

ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាសេនាធិការកំពុងបន្ដពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាម ឃុំ សង្កាត់។ ជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារ ពិសេសបានរៀបចំ និងដំណើរការផ្តល់សេវាជូនជនចាស់ជរា ដែលធ្វើការរបណ្ដុះបណ្ដាលភ្នាក់ងារផ្ដល់សេវាថែទាំដល់ជនចាស់ជរា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក