ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចកំពុងស្វែងរកស្ត្រីម្នាក់ និងក្មេងស្រីតូចម្នាក់ដែលធ្លាក់បាត់ខ្លួនក្នុងសមុទ្រខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានរាយការណ៍ថា មានជនរងគ្រោះ ២នាក់ម្តាយកូនបានធ្លាក់ពីទូកនេសាទបាត់ខ្លួនក្នុងសមុទ្រ ពីម៉ោងជិត ៧យប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ខណៈកំពុងនេសាទ នៅចំណុចចន្លោះកោះតាង និងកោះពីរ ស្ថិតនៅភូមិសាស្ត្រសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បើតាមសាច់ញាតិម្ចាស់ទូកដែលប្រាប់សមត្ថកិច្ចតាមទូរស័ព្ទ មុនកើតហេតុនៅលើទូកមានមនុស្សចំនួន ៦នាក់ ហើយអ្នកធ្លាក់ទឹកបាត់ខ្លួនមានស្ត្រីអាយុ ២៤ឆ្នាំម្នាក់ និងក្មេងស្រីតូចម្នាក់ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុង/ខេត្ត ព្រះសីហនុ (ក្នុងទំនប់ផែរ៉ូយ៉ាល់ចាស់)។

ក្រោយកើតហេតុ សមត្ថកិច្ចចំរុះមានកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ក្រុមការងារសង្រ្គោះរបស់អ្នកឧកញ៉ា ទៀ វិចិត្រ កងការពារកោះតាងលេខ៣ បញ្ជាការដ្ឋានការពារកោះឆ្នេរ ស្នាក់ការសន្តិសុខកោះតាង ទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នគរបាលការពារព្រំដែនទឹក និងប្រជានេសាទបានចេញជួយស្វែងរកជនរងគ្រោះ គិតមកត្រឹមព្រឹកថ្ងៃ២ ខែតុលា ដដែលនេះ នៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក