ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បណ្តាខេត្តនៅភាគពាយ័ព្យ ខាងជើង ខាងត្បូង ឦសាន និងតំបន់មាត់សមុទ្រ នឹងបន្តធ្លាក់ភ្លៀង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ ខណៈព្យុះទី១៤ ឈ្មោះ កយនុយ( Koinu) នៅមហាសមុទ្រប៉ាស៊ីហ្វិក កំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។

តាមការព្យាកនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី០៧ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច ប៉ុន្តែព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់កម្ពុជានោះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនានានៅភាគពាយ័ព្យ ភាគខាងជើង និងភាគឦសានអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ៤០-៦០% ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា។

សម្រាប់រាជធានី និងបណ្តាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី ៦០-៨០%។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យបណ្តាអភិបាលខេត្ត កងកម្លាំងជើងទឹក និងជើងគោកទាំងអស់ ត្រៀមសម្ភារៈ និងកម្លាំងដើម្បីជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅរដូវវស្សានេះឱ្យបានពេលវេលា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក