ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ថាការស្នើសុំកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណអាចធ្វើនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌបាន

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានទទួលស្គាល់ថាកំហុសទិន្នន័យអត្រានុកូដ្ឋានមួយចំនួនពិតជាកើតឡើងដោយកង្វះការប្រុងប្រយ័ត្នរបស់មន្ត្រីជំនាញ ខណៈបញ្ជាក់ថារាល់ការចុះទិន្នន័យអត្រានុកូដ្ឋានខុសពលរដ្ឋអាចដាក់ពាក្យស្នើសុំកែតម្រូវ និងមោឃភាពទិន្នន័យបានតាមរយៈរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃឃុំសង្កាត់ ពលរដ្ឋចុះបញ្ជីបាន។

ក្នុងសេចក្ដីបំភ្លឺព័ត៌មានចុះថ្ងៃទី២៩ ខែកញ្ញានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានលើកឡើងថា កំហុសមួយចំនួនបានកើតឡើងលើការចុះទិន្នន័យអត្រានុកូលដ្ឋាន ដោយអចេតនា មួយចំនួនបានកើតឡើងដោយកង្វះការប្រុងប្រយ័ត្នរបស់មន្ត្រីជំនាញ និងកំហុសមួយចំនួនទៀតបានកើតឡើងដោយសារប្រជាពលរដ្ឋ ខ្លះបានផ្តល់ទិន្នន័យមិនត្រឹមត្រូវ ក្នុងគោលបំណងដំឡើងអាយុ ឬទិន្នន័យផ្សេងទៀតដើម្បីបំពេញបែបបទ ទៅបម្រើការងារ ឬបំពេញតម្រូវការផ្សេងៗ។

ទោះជាយ៉ាងណា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងបន្តប្រឹងប្រែងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅដោះស្រាយបញ្ហាផងទាំងពួងឱ្យបានសមស្របជូន ប្រជាពលរដ្ឋ ស្របតាមទស្សនៈវិស័យដែលបានកំណត់នៅក្នុង ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ គឺ “មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ” និង “មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ”។

ក្នុងសេចក្ដីបំភ្លឺនោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជាក់ថា៖ «ពលរដ្ឋដែលមានកំហុសឆ្គងទិន្នន័យ អាចដាក់ពាក្យស្នើសុំកែតម្រូវទិន្នន័យ ឬមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន តាមរយៈរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នៃឃុំ-សង្កាត់ដែលបងប្អូនចុះបញ្ជីអត្រានុកូលដ្ឋាន ឬជម្រើសមួយទៀតប្រជាពលរដ្ឋអាចមកដាក់ពាក្យដោយផ្ទាល់នៅនាយកដ្ឋានអត្រានុកូលដ្ឋានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម»។

អគ្គនាយកដ្ឋានបានឱ្យដឹងផងដែរថាដោយសារ ការបំផ្លាញប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មត្រូវបានបំផ្លាញក្នុងសម័យខ្មែរក្រហម ដូច្នេះការរៀបចំឡើងវិញបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ភាគច្រើនផ្អែកទៅលើការចងចាំរបស់បុគ្គលម្នាក់ៗ ឬតាមរយៈការ ប៉ាន់ស្មាន ដោយពុំមានឯកសារសម្អាងជាក់លាក់ឡើយ ជាហេតុពេលដែលបំពេញថ្មីមានការខ្វះចន្លោះ។ ដោយហេតុនេះហើយទើបរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីអត្រានុកូលដ្ឋាន និងសេចក្តីណែនាំស្តីពីការបន្តដំណើរការកែតម្រូវ ដើម្បីផ្តល់សំបុត្រកំណើតឡើងវិញជូនប្រជាពលរដ្ឋ ខណៈបញ្ហាប្រឈមជាច្រើនត្រូវបានដោះស្រាយជាបន្តបន្ទាប់ បន្ទាប់មកទើបរដ្ឋសម្រេចឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានសិទ្ធិក្នុងការកែតម្រូវ ឬមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ចាប់តាំងពីឆ្នាំ២០២០រហូតមកដល់បច្ចុប្បន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក