លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

នាយករដ្ឋមន្ត្រីចូលរួមអបអរសាទរដែលកម្ពុជាមានត្រីបបែលទឹកសាបធំជាងគេបំផុត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរដែលត្រីបបែលយក្សកម្ពុជាត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guiness World Records ជាត្រីទឹកសាបដ៏ធំបំផុតលើពិភពលោក ដោយមានទម្ងន់៣០០គីឡូក្រាម។

សម្ដេចធិបតីបានចូលរួមអបអរសាទរនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីត្រូវបាន World Record ទទួលស្គាល់ចំពោះត្រីបបែលយក្សនេះ។

Wonders of the Mekong បានផ្សព្វផ្សាយនូវដំណឹងនេះកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយបញ្ជាក់ឱ្យដឹងថា៖ «ចាប់តាំងពីធ្វើការដោះលែងវាមក យើងបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ»។

ត្រីបបែលយក្សទឹកសាបដ៏ធំនេះ ត្រូវបានគេចាប់បាន និងកត់ត្រានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ និងបានបំពាក់ឧបករណ៍ Acoustic Tag ដើម្បីការពារ និងអភិរក្សត្រីប្រភេទនេះ។ ត្រីបបែលយក្សដ៏ធំអស្ចារ្យនេះ គឺជាប្រភេទសត្វរស់នៅខាងក្រោមបាតទន្លេ ដោយចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវារស់នៅបាតនៃជម្រកដែលមានដីខ្សាច់ និងភក់ ហើយវាស៊ីត្រីតូចៗ និងសត្វឆ្អឹងផ្សេងៗទៀត។

ត្រីបបែលទឹកសាបយក្សនេះជាសត្វកម្រ ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វជិតផុតពូជ។

អ្នកវិទ្យាសាស្ត្របានប្រសិទ្ធនាមត្រីបបែលយក្សនេះថា «បូណ៌មី» ដែលមានន័យថា «ព្រះចន្ទពេញវង់» ដោយសារតែក្រុមការងារ Wonders of the Mekong បានលែងវាទៅក្នុងទឹកទន្លេមេគង្គចំថ្ងៃពេញបូរមី។

អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) បានវាយតម្លៃថាសត្វបបែលយក្ស ជាសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជដោយសារតែចំនួនរបស់វាបានថយចុះ រហូតដល់ ៧៩% ក្នុងសតវត្សចុងក្រោយនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក