ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនជាតិស្វីសម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីផលិតរូបភាពនិងវីឌីអូអាសអាភាពលើកុមារ

ភ្នំពេញ៖ បុរសជនជាតិស្វីសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់មានការឃ្លាំមើល និងស៊ើបអង្កេតអស់រយៈពេល ២ខែទៅលើករណីបៀតបៀនផ្លូវភេទលើកុមារ និងការផលិតរូបភាព និងវីឌីអូអាសអាភាពលើកុមារ។

ក្រុមការងារចម្រុះ FOXTROT23 បានធ្វើការតាមដាន និងស៊ើបអង្កេតអស់រយៈពេល ២ខែ ទៅលើករណីបៀតបៀនផ្លូវភេទលើកុមារ ក្នុងរាជធានីភ្នំពេញ ខណៈកុមារចំនួន ៣នាក់ត្រូវបានសង្គ្រោះពីស្ថានភាពគ្រោះថ្នាក់។

ក្រុមការងារចម្រុះ FOXTROT23 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាពការពារកុមារ (CPU) ដើម្បីដំណើរការស៊ើបអង្កេតទៅលើសេចក្តីរាយការណ៍អំពីអំពើបៀតបៀនផ្លូវភេទលើកុមារ និងការផលិតរូបភាព និងវីឌីអូអាសអាភាពលើកុមារ។

នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) លោក James McCabe បានលើកឡើងថា ករណីនេះគឺស្ថិតក្នុងចំណោមករណីដែលធំបំផុតសម្រាប់អង្គភាពការពារកុមារ (CPU) ក្នុងរយៈពេល ១០ឆ្នាំនៃកិច្ចប្រតិបត្តិការ។

លោកថ្លែងថា៖ «ក្នុងរយៈពេល ១០ឆ្នាំនៃកិច្ចប្រតិបត្តិការរបស់យើង នេះគឺជាលើកទី១ ដែលអង្គភាពការពារកុមារ (CPU) ជួបប្រទះជាមួយការរៀបចំដោយមានជំនាញបែបនេះ ពីជនសង្ស័យ។ ភាពជោគជ័យក្នុងកិច្ចប្រតិបត្តិការនេះ គឺគួរអោយកោតសរសើរយ៉ាងខ្លាំងដល់មន្ត្រីនគរបាលជាតិកម្ពុជា ដែលបានឆ្លើយតបដោយសមស្រប និងទាន់ពេលវេលា ដើម្បីបង្ការបទល្មើសនេះអោយបន្ត និងសង្គ្រោះកុមារដែលពាក់ព័ន្ធ»។

លោក James McCabe បានឱ្យដឹងទៀតថា ភស្តុតាងដែលត្រូវបានរកឃើញ គឺជាក្តីបារម្ភ ដែលបង្ហាញថាជនសង្ស័យមានការពាក់ព័ន្ធនឹងសកម្មភាពថត ផលិតរូបភាព និងវីឌីអូអាសអាភាសលើកុមារ។ លោកអះអាងថា អំពើផលិត និងចែកចាយរូបភាព និងវីឌីអូអាសអាភាសលើកុមារ គឺជាបទល្មើសមួយដ៏គួរអោយស្អប់ខ្ពើម និងមានផលប៉ះពាល់យ៉ាងខ្លាំងទូទាំងពិភពលោក និងក្នុងតំបន់។

អង្គភាពការពារកុមារបានបញ្ជាក់ថា រវាងថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា កម្លាំងជំនាញបានអនុវត្តដីកាឆែកឆេរទីលំនៅផ្សេងគ្នាមួយចំនួន និងបានរកឃើញនូវភស្តុតាងជាច្រើនរួមមាន ទូរស័ព្ទដៃ កាមេរ៉ា កុំព្យូទ័រយួរដៃ ភ្លើងបញ្ចាំងធុនធ្ងន់ ទឹករំអឹល និងសារធាតុបំប៉នកម្លាំង។

ទន្ទឹមនេះ អង្គភាពការពារកុមារបានឱ្យដឹងបន្ថែមថា ការស៊ើបអង្កេតក៏កំពុងតែបន្ត ដើម្បីកំណត់ស្ថានទម្ងន់ពាក់ព័ន្ធនឹងបទល្មើសដែលបានប្រព្រឹត្ត ហើយនគរបាលសហព័ន្ធស្វីស ក៏បានចូលរួមសហការជាមួយក្រុមការងារចម្រុះ និងបន្តផ្តល់ជាការជ្រោមជ្រែងក្នុងការស៊ើបអង្កេតនេះផងដែរ។

លោក James McCabe ថា៖ «ខ្ញុំចង់បញ្ជាក់អោយបានច្បាស់ដល់មហាជនថា ការស៊ើបអង្កេតនេះនឹងបន្តរហូតដល់ដំណាក់កាលដែលយើងបានកំណត់មុខសញ្ញាបុគ្គលដែលពាក់ព័ន្ធគ្រប់ទាំងអស់។ ក្រុមការងារចម្រុះកំពុងតែប្រើប្រាស់ជំនាញ និងសេវាកម្មបន្ថែមរបស់ស្ថាប័ន្នអនុវត្តច្បាប់អន្តរជាតិ ដែលជាដៃគូ ហើយយើងនឹងមិនឈប់តាមដានឡើយ រហូតដល់បុគ្គលពាក់ព័ន្ធគ្រប់គ្នាត្រូវបានកំណត់អត្តសញ្ញាណ មិនថាគេកំពុងនៅក្នុងប្រទេសណាឡើយ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក