ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

LG បង្ហាញម៉ាស៊ីនត្រជាក់ ទូរទឹកកក និងទូរទស្សន៍ម៉ូដែលចុងក្រោយបង្អស់មកកាន់ទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់តាំងបង្ហាញផលិតផល LG Electronics សំរាប់ឆ្នាំ ២០២៣ និង២០២៤ ដើម្បីបង្ហាញពីការរចនារូបរាងប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីសំរាប់ដៃគូអាជីវកម្ម ដែលនៅតាមបណ្តាខេត្តក្រុងហ៊ុំព័ទ្ធរាជធានីភ្នំពេញ។

ផលិតផល LG ដែលនាំចូលមកប្រទេសកម្ពុជា និងបានដាក់តាំងបង្ហាញនៅឆ្នាំនេះ បានផ្តោតសំខាន់លើបច្ចេកវិទ្យាឆ្លាតវៃ ការច្នៃប្រឌិតលើរូបរាង គុណភាពខ្ពស់ ធន់ មានតម្លៃសមរម្យ ស័ក្តិសមសំរាប់អតិថិជនក្នុងស្រុក។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ជីហ្គៀ គ្រុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មជិតបំផុតសំរាប់អតិថិជន ដោយមានកន្លែងផ្តល់សេវាដំឡើង ថែទាំ និងប្រឹក្សាយោបល់ចំនួនជាង ១០ទីតាំងនៅទូរទាំងប្រទេស។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីពិសារអាហារសាមគ្គី និងការតាំងបង្ហាញផលិតផល LG ថ្មីនៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់ & មូនរីវើសាយ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប លោក ហ៊ ហាប់ បានបង្ហាញពីជំនឿពីការលក់កើនឡើងនៅឆ្នាំខាងមុខទៀត។

លោកថា៖ «យើងគិតថាទោះបីជាយ៉ាងណាក៏ដោយផលិតផលរបស់យើងគឺនៅតែមានតម្រូវការជាផលិតផលដែលកំពុងល្បីល្បាយនិងទទួលស្គាល់នៅក្នុងប្រទេសកម្ពុជាយើងផងដែរ ហើយផ្អែកលើគុណភាពទាំងការសន្សំសំចៃភ្លើង ទាំងផាសុខភាព ទាំងការគិតគូរដល់សុខភាពសាធារណជាពិសេសគឺអ្នកប្រើប្រាស់ពួកខ្ញុំនៅតែមានទំនុកចិត្តថាផលិតផលពួកខ្ញុំនៅតែអាចមានតម្រូវការច្រើន»។

ប្រធានផ្នែកផលិតផល LG នៃក្រុមហ៊ុន ជីហ្គៀ គ្រុប លោកហេង សេងហ៊ាត មានប្រសាសន៍ថាក្រុមហ៊ុន LG Electronics ដែលជាដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបបានបង្កើនលើគុណភាព ប្រសិទ្ធភាព និងបច្ចេកវិទ្យាពិសេសលើផលិតផលរបស់ខ្លួនទាំងអស់ក្នុងឆ្នាំ២០២៣ និង២០២៤នេះ ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ចំណេញពេលវេលា ថវិការលើប្រតិបត្តិការនានា នៅក្នុងផ្ទះការិយាល័យ និងអាគារពាណិជ្ជកម្ម។

លោកបញ្ជាក់ដូច្នេះថាការងាកមកប្រើប្រាស់ផលិតផល LG នឹងចំណេញច្រើនជាងមុនទាំងថវិការ ពេលវេលាដោយសារតែវាមានបច្ចេកវិទ្យាទំនើប ជួយការពារដល់សុខភាព និងកាត់បន្ថយប៉ះពាល់ដល់បរិស្ថាន។

ផលិតមួយចំនួនដែលជាការផ្តោតខ្លាំង និងជាតម្រូវការចាំបាច់សំរាប់អតិថិជននៅឆ្នាំនេះមានដូចជាម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូរទឹកកក និងម៉ាស៊ីនបោកគក់ត្រូវបានដាក់បង្ហាញក្នុងពិធីនាថ្ងៃនេះ។

ម៉ាស៊ីនត្រជាក់ LG បានផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាទំនើបជួយកាត់បន្ថយការប្រើប្រាស់ភ្លើង អាចបញ្ជាគ្រប់គ្រងតាមរយៈទូរស័ព្ទដៃ មានប្រព័ន្ធការពារផ្លូវដង្ហើមដែលវាជាអង់ទិគ័រ។

ទន្ទឹមនឹងគ្នានេះទូរទឹកកក LG សេរីថ្មីក្រៅពីបានរចនាលើរូបរាងដ៏ប្រណិត ផ្ទៃខាងក្នុង ធំទូលាយ ក្លាសេបន្លែផ្លែឈើស្រស់បានយូរ ត្រជាក់សព្វ វាស៊ីភ្លើងតិចកម្រិតចន្លោះ ៥ខាំទៅ ១គីឡូ/ថ្ងៃប៉ុណ្ណោះ។

រីឯម៉ាស៊ីនបោកវិញក្រុមហ៊ុន LG Electronics បានផ្តោតសំខាន់លើការថែទាំសាច់ក្រណាត់ មិនអោយតួក ខូច ជម្រះក្អែលបានស្អាត បោកគក់រហ័យទាន់ចិត្ត ហាលឆាប់ស្ងួតហើយចំណុចទាំងអស់ នេះតម្រូវការចាំបាច់របស់អតិថិជន។ លើសពីនេះទៀត LG Electronics បានបន្ថែមមុខងារខ្លីៗលើម៉ាស៊ីនបោក LG ដែលមានឈ្មោះថាមុខងារ LG Turbo wash, Turbo wash 3D, និង Turbo wash 3600 ហើយវាបានជំរុញឱ្យប្រតិបត្តិការបោកគក់កាន់តែមានប្រសិទ្ធភាព លឿនទាន់ចិត្ត និងស៊ីភ្លើងតិច។

ដោយឡែកទូរទស្សន៍LG សេរីចុងក្រោយនេះបានវិវឌ្ឍន៍ជាទូរទស្សន៍ឆ្លាតវៃ ដូចនឹងទូរស័ព្ទ Smart Phone ដែរ ព្រោះវាជួយឱ្យមនុស្សទូរទាំងសាកលអាចប្រើប្រាស់កម្មវិធីរបស់វាបានកាន់តែទូលំទូលាយ។ មួយវិញទៀតការរចនា Interface របស់ទូរទស្សន៍ LG មិនស្មុគស្មាញច្រើនងាយស្រួលប្រើសំរាប់កម្មវិធីកំសាន្ត មានសមត្ថភាពគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចក្នុងផ្ទះ អាចប្រើ ជំនួសកុំព្យូទ័រសំរាប់ ការងារក្នុងការិយាល័យ និងមានមុខងារគ្រប់គ្រងប្រវត្តិប្រតិបត្តិការ លើកម្មវិធីដែលអ្នកធ្លាប់ប្រើ ហើយប្រមូលផ្តុំគ្នាដើម្បីផ្តល់ភាពងាយស្រួលស្វែងរកនៅថ្ងៃក្រោយ។

ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៣នេះ តម្រូវការផលិតផលអេឡិចត្រូនិចមានការកើនឡើងជាងឆ្នាំ២០២២ បន្តិច ដោយសារមានការអភិវឌ្ឍចំពោះការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹក ភ្លើងសំរាប់ប្រើប្រាស់គ្រប់គ្រាន់ពីរាជរដ្ឋាភិបាលដែលជាកត្តាជំរុញឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិចដើម្បីជាដំណោះស្រាយសំរាប់ការរស់នៅ និងអាជីវកម្មរបស់ពួកគេប្រចាំថ្ងៃបាន។ ទោះជាយ៉ាងណាក៏ដោយអ្នកដែលធ្វើអាជីវកម្មលើវិស័យនេះនៅតែជួបផលប៉ះពាល់ពីការនាំចូលផលិតផលមិនស្របច្បាប់ ផលិតផលគេចពន្ធគយតាមច្រកព្រំដែននានា។ មិនតែប៉ុណ្ណោះការប្រកួតប្រជែងតម្លៃនៅលើទីផ្សារក៏មិនទាន់អាចគ្រប់គ្រងបាន ដែលធ្វើអោយបងប្អូនអាជីវករពិបាកក្នុងបង្កើនប្រាក់ចំណេញលើថ្លៃដើមនៃផលិតផល។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក