ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញពិនិត្យស្ថានភាព និងសួរសុខទុក្ខក្រុមអាជីវករ នៅផ្សារត្នោតជួរ ខេត្តបាត់ដំបង

បាត់ដំបង: នៅព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញពិនិត្យស្ថានភាព និងសួរសុខទុក្ខក្រុមអាជីវករ ដែលបាននាំគ្នាមកលក់ដូរនៅផ្សារត្នោតជួរ ស្ថិតក្នុងភូមិជំនីត ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាកន្លែងរៀបចំថ្មី មានលក្ខណៈរក្សាគម្លាតសុវត្ថិភាព ពីទីតាំងមួយទៅទីតាំងមួយទៀតមានប្រវែង៥ម៉ែត្រខណៈទីផ្សារក្នុងខេត្ត ត្រូវបានរដ្ឋបាលខេត្តប្រកាសបិទខ្ទប់ជាបណ្ដោះអាសន្ន។

លោក ងួន រតនៈ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តការចូលរួមអនុវត្តវិធានការសុវត្ថិភាព៣កុំ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនាពេលខាងមុខ ដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនឲ្យឆ្លងបន្តទៅមុខទៀត ។

សូមបញ្ជាក់ថារដ្ឋបាលខេត្តបាត់ដំបង បានសម្រេចធ្វើការបិទខ្ទប់ទីតាំងផ្សារនានាដែលមានចំនួនរហូតដល់៥៩ផ្សារក្នុងខេត្តបាត់ដំបងក្នុងហេតុផលដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលខេត្តបាត់ដំបងក៏ដូចជាខេត្តរាជធានីនៃប្រទេសកម្ពុជាកំពុងផ្ទុះឆ្លងជំងឺកូវីដ-១៩ ចូលដល់សហគមន៍ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក