ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ថានភាពទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់ជិតដល់ចំណុចប្រកាសអាសន្ន

បាត់ដំបង៖ ស្ថានភាពទឹកជំនន់ស្ទឹងសង្កែ រហូតមកដល់ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននិងកំពុងហក់ឡើងខ្ពស់កម្ពស់ ១៤,០០ម៉ែត្រ ខណៈដែលចំណុចប្រកាសអាសន្នក្នុងកម្រិតកម្ពស់ ១៤,៥០ម៉ែត្រ។

កម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពុងចុះអន្តរាគមន៍ដើម្បីច្រកដីដាក់ការុងទប់នៅតាមមាត់ស្ទឹងដែលកំពុងហៀរកាត់ផ្លូវចូលទៅលំនៅដ្ឋានប្រជាពលរដ្ឋ។

ជំនន់ទឹកភ្លៀងនេះដែរបានបង្កអោយជន់លិចផលដំណាំ ផ្លូវ ផ្ទះ ផ្សារ សាលារៀនមួយចំនួនដែលនៅតាមរបខាងក្រោមនៃស្ទឹងសង្កែ ពិសេសក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ដែលកំពុងហូរបែកវាលបានបង្កឲ្យផលដំណាំ ដូចជាស្រូវ និងបន្លែបង្ការផ្សេងៗ ក៏កំពុងរងការលិច រួមនឹងលំនៅដ្ឋានជាច្រើនខ្នងទៀតផងដែរ ។

យោងតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ស្ថានភាពទឹកជំនន់នៅតំបន់ប៉ែកខាងលើនៃស្រុកសំឡូត គឺពុំមានភ្លៀងធ្លាក់បន្តទៀតទេ ដែលនេះជាមូលហេតុមិនបង្កឲ្យទឹកស្ទឹងជន់ឡើយ។

មន្ទីរធនធានទឹក បញ្ជាក់ទៀតថា ទំនប់ស្ទាក់ទឹកពហុបំណងសេកសកក៏ត្រូវបានទំលាក់ទ្វារបិទបណ្ដើរៗហើយផងដែរ ដោយសម្រាប់ព្រឹកនេះ នៅពេលដែលទឹកហូរចុះមកឆ្លងកាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ក៏បានមានការលិចហូរចូលតាមប្រព័ន្ធលូ បណ្ដាលឲ្យតំបន់ទីប្រជុំជនមួយចំនួន ដូចជាផ្សារបឹងឈូក និងតាមដងផ្លូវជាច្រើនខ្សែរក៏រងការលិចលង់ ពិបាកធ្វើចរាចរណ៍។

មន្ត្រីជំនាញបានឲ្យដឹងបន្ថែមថា៖ ស្ថានភាពទឺកជំនន់ ចាប់ពិថ្ងៃត្រង់នេះទៅនឹងចាប់ផ្ដើមស្រកចុះបណ្ដើរៗហើយ ព្រោះទឹកជំនន់ស្ទឹងសង្កែ មិនត្រូវបានជន់យូរថ្ងៃទេ សម្រាប់ការហក់ឡើងយ៉ាងលឿនប៉ុន្មានថ្ងៃមកនេះ ក៏ព្រោះតែទន្លេសាបទឹកបានជន់ឡើងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក