ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាកម្ពុជាស្នើនាយករដ្ឋមន្ត្រីថៃជួយគាំពារដល់ពលករខ្មែររស់នៅប្រទេសថៃ

ភ្នំពេញ៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដល់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ក្នុងការជួយគាំពារ បង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃបន្ថែមទៀត ខណៈកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ថៃលើពលករកម្ពុជាកាលពីកន្លងមក។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើដូចនេះក្នុងឱកាសនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅ កម្ពុជា និង បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

ក្នុងជំនួបនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើនាយករដ្ឋមន្ត្រីថៃ ទាក់ទងនឹងការងាររដ្ឋសភា ឱ្យជួយជម្រុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរបន្ថែមទៀត ក្នុងនោះរដ្ឋសភាកម្ពុជាស្នើដល់រដ្ឋសភាប្រទេសថៃ ដែលមានបទពិសោធន៍បច្ចេកវិទ្យាឌីជីថល ជួយគាំទ្រដល់ រដ្ឋសភាកម្ពុជាក្នុងកំណែទម្រង់ដើម្បីឱ្យក្លាយទៅជាសភាឌីជីថលនាពេលខាងមុខ។

ជាមួយគ្នានេះ ក្នុងនាមតំណាងរាស្ត្រ និងក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលប្រទេសថៃ ដែលបានបង្កលក្ខណៈងាយស្រួល និងផ្ដល់លក្ខខណ្ឌការងារល្អ ក៏ដូចជាបានការពារសិទ្ធិពលករ និងពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ និងបានស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមផងដែរ។

នាយកខុទ្ទរកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភា លោក កែវ ពិសិដ្ឋ បានថ្លែងក្នុងសន្នីសិទសារព័ត៌មានថាសំណើរនេះក៏ត្រូវបាននាយករដ្ឋមន្ត្រីទទួលយកផងដែរ។

លោកថា៖ «(សម្ដេចប្រធានស្នើ) សុំឱ្យជួយបន្តគិតគូរដល់ពលករកម្ពុជាបន្ថែមទៀត ដោយសារសភាយើងធ្វើការដើម្បីរាស្ត្រទទួលការបោះឆ្នោតពីប្រជារាស្ត្រ ហើយនឹងយើងត្រូវធ្វើការដើម្បីបម្រើរាស្ត្រ»

ក្នុងឱកាសនោះដែរ លោក សេដ្ឋា ថាវីស៊ីន បានសម្ដែងក្ដីមោទកភាពជាមួយ សម្តេចរដ្ឋសភាធិបតី ក្នុងនាមជាស្ត្រីដំបូង របស់កម្ពុជាដែលទទួលតួនាទីជាអ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដែលនេះជាគំរូមួយសម្រាប់ប្រទេសថៃត្រូវរៀនសូត្រពីកម្ពុជា។

លោក សេដ្ឋា ថាវីស៊ីន បានលើកឡើងលទ្ធផលសំខាន់ៗមួយចំនួនដែលលោកបានពិភាក្សា និងឯកភាពជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានការរីកចម្រើនថែមទៀត ទាំងផ្នែកសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាពិសេស ការកសាងបន្ទាត់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអបអរនូវលទ្ធផលនៃជំនួបរវាង នាយករដ្ឋមន្ត្រី ថៃនិង សម្តេចធិបតី ហ៊ុន ម៉ាណែត ថាជាជំនួបឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ស្អិតល្មួត និងមានប្រសិទ្ធភាពឡើងថែមទៀត ដើម្បីផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងសងខាង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក