ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ត្រីបបែលយក្សកម្ពុជាទម្ងន់ ៣០០គីឡូជាប់ជាត្រីទឹកសាបធំបំផុតនៅលើពិភពលោក

ភ្នំពេញ៖ ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម ដែលក្រុមការងារ Wonders of the Mekong បានកឹបស្លាកបញ្ចូនសំឡេង (acoustic tag) និងដោះលែងនៅក្នុងទន្លេមេគង្គកាលពីឆ្នាំមុនត្រូវបាន Guinness World Records ទទួលស្គាល់ជាផ្លូវការថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។

Wonders of the Mekong បានផ្សព្វផ្សាយនូវដំណឹងនេះកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយបញ្ជាក់ឱ្យដឹងថា៖ «ចាប់តាំងពីធ្វើការដោះលែងវាមក យើងបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ»។

ត្រីបបែលយក្សទឹកសាបដ៏ធំនេះ ត្រូវបានគេចាប់បាន និងកត់ត្រានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ និងបានបំពាក់ឧបករណ៍ Acoustic Tag ដើម្បីការពារ និងអភិរក្សត្រីប្រភេទនេះ។ ត្រីបបែលយក្សដ៏ធំអស្ចារ្យនេះ គឺជាប្រភេទសត្វរស់នៅខាងក្រោមបាតទន្លេ ដោយចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវារស់នៅបាតនៃជម្រកដែលមានដីខ្សាច់ និងភក់ ហើយវាស៊ីត្រីតូចៗ និងសត្វឆ្អឹងផ្សេងៗទៀត។

ត្រីបបែលទឹកសាបយក្សនេះជាសត្វកម្រ ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វជិតផុតពូជ។

អ្នកវិទ្យាសាស្ត្របានប្រសិទ្ធនាមត្រីបបែលយក្សនេះថា «បូណ៌មី» ដែលមានន័យថា «ព្រះចន្ទពេញវង់» ដោយសារតែក្រុមការងារ Wonders of the Mekong បានលែងវាទៅក្នុងទឹកទន្លេមេគង្គចំថ្ងៃពេញបូរមី។

អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) បានវាយតម្លៃថាសត្វបបែលយក្ស ជាសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជដោយសារតែចំនួនរបស់វាបានថយចុះ រហូតដល់ ៧៩% ក្នុងសតវត្សចុងក្រោយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក