រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីផ្លាស់ទៅបំពេញការងារនៅទីតាំងអនាគតរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីមុនគេបង្អស់ | នាយករដ្ឋមន្ត្រីជំរុញការរៀបចំឯកសារដែលមានប្រវត្តិច្បាស់លាស់ត្រឹមត្រូវ | សម្ដេចធិបតី៖ វប្បធម៌ និងប្រវត្តិសាស្ត្រដែលលំបាកវាបង្ហាញពីភាពចាំបាច់ក្នុងការថែរក្សា | ប្រធានសហព័ន្ធបាល់ទាត់កូឡុំប៊ី និងកូនប្រុសត្រូវបានប៉ូលិសចាប់ខ្លួននៅទីក្រុង Miami |

លោក ឯម ច័ន្ទមករា ក្រើនរំលឹកមន្ត្រីឱ្យបង្កើនការយកចិត្តទុកដាក់ដល់ជនមានពិការភាព ពិសេសជនមានពិការភាពច្រៀងតាមផ្លូវ និងជនមានពិការភាពក្រីក្រនៅតាមសហគមន៍

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិច្ចការវិស័យពិការភាពរបស់ក្រសួងលោក ឯម ច័ន្ទមករា បានក្រើនរំលឹកដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់ដល់ជនមានពិការភាព ជាពិសេសជនមានពិការភាពដែលច្រៀងតាមកែងស្តុបឬផ្លូវ និងជំរុញឱ្យអនុវត្តនូវគោលនយោបាយជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ព្រមទាំងឱ្យធ្វើបច្ចុប្បន្នភាពនៃចំនួនមន្ត្រីរាជការ ឬបុគ្គលិកដែលកំពុងបម្រើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។

លោក ឯម ច័ន្ទមករា បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំជាមួយឥស្សរជនដែលទទួលខុសត្រូវក្នុងចង្កោមវិស័យពិការភាព និងនាយកដ្ឋានជំនាញក្រោមឱវាទ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច និងដើម្បីផ្សព្វផ្សាយអំពីការបែកចែងតួនាទីនិងភារកិច្ចរបស់ថ្នាក់ដឹកនាំដែលទទួលបន្ទុកក្នុងវិស័យពិការភាពសំដៅពង្រឹងដល់កិច្ចគាំពារជនមានពិការភាពនៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានណែនាំដល់មន្ត្រីជំនាញដើម្បីបង្កើតក្រុមការងារតាមដានទៅលើការងារវិស័យពិការភាពទៅ ពិសេសតាមដាន Comments ក្នុងប្រព័ន្ធផ្សព្វផ្សាយហ្វេសបុក ឬគេហទំព័ររបស់សម្តេចតេជោ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នានោះលោកប្រធានកិច្ចការវិស័យពិការភាពក៏បានស្នើឱ្យមានកិច្ចសហការក្នុងការរៀបចំផែនការរយៈពេល ៩០ថ្ងៃ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នាយកដ្ឋានសុខុមាលភាពជនពិការ និងរដ្ឋបាលសិទ្ធិជនពិការ។

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានរំលឹកពីការយកចិត្តទុកដាក់ចំពោះការបើកផ្តល់ប្រាក់របបជួយដល់ជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព និងគិតគូរពីផលប្រយោជន៍ជនមានពិការភាព។ ជាមួយគ្នានេះ ចំពោះការបង់ភាគទាន ឬប្រាក់ពិន័យពីការអនុវត្តការជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន ត្រូវគោរពរាយការណ៍ជូនថ្នាក់ដឹកនាំ ពិសេសលោករដ្ឋមន្ត្រី។

ពាក់ព័ន្ធបញ្ហារទេះ និងគ្រឿងឧបករណ៍សម្រាប់ជួយជនមានពិការភាព លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា ថាយើងពុំទាន់បានមានឧបករណ៍និងសម្ភារៈផ្គត់ផ្គង់គ្រប់គ្រាន់នៅទ្បើយ ដូច្នេះលោករដ្ឋលេខាធិការបានស្នើឱ្យជំនាញគិតគូរពិនិត្យលើបញ្ហាទាំងអស់នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក