ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីស្នើបណ្តាអភិបាលខេត្តយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ អំពាវនាវឱ្យបណ្តាអភិបាលខេត្តយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅរដូវវស្សានេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅទេសរដ្ឋមន្រ្តី គន់ គឹម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឱ្យជាប់នូវបញ្ហាអាកាសធាតុដោយសហការជាមួយគណៈអភិបាលរាជធានីខេត្ត ក្នុងការត្រៀមមធ្យោបាយអន្តរាគមន៍សង្គ្រោះបន្ថែមរាល់បណ្តាខេត្តដែលត្រូវការបន្ទាន់សម្រាប់ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

សម្តេចធិបតី បានស្នើឱ្យស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការកងទ័ពជើងគោក និងជើងទឹក ត្រូវត្រៀមកម្លាំង និងត្រៀមលក្ខណៈមធ្យោបាយ និងសម្ភារ សម្រាប់ត្រៀមអន្តរាគមន៍ជួយសង្គ្រោះដល់ពលរដ្ឋរនៅតំបន់ដែលរងការជន់លិច។

ជាមួយគ្នានេះនាយករដ្ឋមន្ត្រីបានប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធ ត្រៀមស្បៀង សម្ភារ បរិក្ខារចាំបាច់ បញ្ចេញទៅឱ្យពលរដ្ឋដែលរងគ្រោះ។ ទន្ទឹមនេះស្នើឱ្យក្រសួងកសិកម្មត្រៀមស្រូវពូជជូនដល់ប្រជាកសិករដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ និងឈានដល់ការស្តារឡើងវិញ។

នាយករដ្ឋមន្ត្រីថ្លែងដូច្នេះថា៖ «សូមឱ្យគិតគូរត្រៀមលក្ខណៈទុកជាមុន ក្នុងការដោះស្រាយបញ្ហាជាយថាហេតុដែលអាចកើតមាននេះ ដូច្នេះសូមឱ្យឯកឧត្តម លោកជំទាវ ទទួលគោលការណ៍នេះ ហើយចាត់តាំងឱ្យបានទាន់ពេលវេលា និងឱ្យប្រសិទ្ធភាព»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក