ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសម្រេចដកការយកពន្ធលើការនាំចេញលើថ្មធម្មជាតិកែច្នៃចំនួន ១២បន្ទាត់ពន្ធ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចុះហត្ថលេខាបញ្ចុះតម្លៃពន្ធនាំចេញលើមុនទំនិញថ្មធម្មជាតិទាំងកែច្នៃ និងមិនទាន់កែច្នៃពី ២០ ទៅ២៥% ដែលក្នុងនោះក៏មានការដកពន្ធចេញទាំងអស់លើទំនិញថ្មធម្មជាតិកែច្នៃចេញពីប្រទេសកម្ពុជាចំនួន ១២បន្ទាត់ពន្ធគយផងដែរ។

ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ជុះតម្លៃពន្ធអាករនាំចេញថ្មធម្មជាតិមិនទាន់កែច្នៃពី៣០% មក១០% និងបញ្ចុះតម្លៃលើអាត្រាអាករនាំចេញលើថ្មធម្មជាតិមិនទាន់កែច្នៃទម្រង់ជាផ្ទាំងពី៣០% មក៥% និងបញ្ចុះតម្លៃលើថ្មធម្មជាតិកែច្នៃពី២០% មក ០% ដែលនឹងចាប់អនុវត្តន៍ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ តទៅ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងបណ្ដាញសង្គមរបស់សម្ដេចនៅព្រឹកថ្ងៃសុក្រនេះថា ការសម្រេចបញ្ចុះតម្លៃនេះគឺបន្ទាប់ពីសម្ដេចបានទទួលយកសំណូមពររបស់អាជីករនាំចេញថ្មធម្មជាតិពីកម្ពុជាមួយរូបពេលដែលសម្ដេចអញ្ជើញទៅចូលរួមពិពណ៌អាស៊ាន-ចិនលើកទី២០ កាលពីថ្ងៃទី១៧ កញ្ញា។

សម្ដេចលើកឡើងថា៖ «ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក