ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជារៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា

ភ្នំពេញ៖ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការតភ្ជាប់ និងកំណើនក្នុងតំបន់មេគង្គក្នុងអាស៊ាន” នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងរាជធានីភ្នំពេញ។

ថ្លែងបើកកិច្ចប្រជុំនេះនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រដ្ឋមន្ត្រីពាណិជ្ជកម្មលោកស្រី ចម និម្មល បានលើកឡើងអំពីសារៈសំខាន់នៃតំបន់មេគង្គជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ក្នុងការងារជំរុញការតភ្ជាប់រូបវន្ត និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនសំដៅជំរុញនិងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ លោកស្រី ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការលើកកម្ពស់ ការតភ្ជាប់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍឌីជីថលូបនីយកម្ម និងការប្រឹងប្រែងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន (Master Plan on ASEAN Connectivity) ឆ្នាំ២០២៥។

បន្ថែមពីនេះ លោកស្រីរដ្ឋមន្ត្រី បានជម្រាបជូនអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្នុងការងារលើកកំពស់ការចូលរួមរបស់វិស័យឯកជនក្នុងសកម្មភាពសេដ្ឋកិច្ច ក្នុងការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបានលើកឡើងពីយន្តការកសាងភាពជាដៃគូ រវាងរដ្ឋនិងឯកជន ជាពិសេសអំពីការរៀបចំវេទិការដ្ឋាភិបាល-វិស័យឯកជន នៅអំឡុងចុងឆ្នាំ២០២៣ នេះ។

រដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកទឹកចិត្តដល់អ្នកជំនួញ វិនិយោគិន និងសមាជិកក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ឱ្យពិចារណាជំរុញការវិនិយោគក្នុងវិស័យសក្តានុពលនៅកម្ពុជា មានដូចជាកសិកម្មកែច្នៃ សេវាកម្មទេសចរណ៍ និងការបង្កើនការនាំចូលទំនិញសក្តានុពលរបស់កម្ពុជាដូចជា វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកម្មន្តសាលជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក