ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទផ្តល់អនុសាសន៍សំខាន់ចំនួន ៥ ក្នុងការបង្កើតគណៈកម្មការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ប្ញទ្ធិសែន ផ្តល់គោលការណ៍ និង អនុសាសន៍សំខាន់ចំនួន ៥ ក្នុងការបង្កើតគណៈកម្មការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ។

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ប្ញទ្ធិសែន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្ដមអគ្គនាយបច្ចេកទេស និងមន្ត្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

បន្ទាប់ពីបានអានសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការដឹកនាំរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ដោយមានសមាសភាពចំនួន ១១រូប ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់នូវគោលការណ៍ និងអនុសាសន៍សំខាន់ៗចំនួន ៥ ដោយលោកស្នើឱ្យបន្តពិនិត្យ រៀបចំ និងតាក់តែងបញ្ចប់សេចក្ដីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣០ ដែលបានតាក់តែងរៀបចំបានប្រមាន ៩០% ក្នុងអាណត្តិទី៦ កន្លងមក។

លោក ឆាយ ប្ញទ្ធិសែន ក៏ណែនាំឱ្យ រៀបចំគោលនយោបាយនេះឱ្យស្របទៅតាមទម្រង់នៃច្បាប់, កម្មវិធីនយោបាយគណបក្ស, ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ពិនិត្យទិន្នន័យប្រជាសាស្រ្ត, ទិន្នន័យសេដ្ឋកិច្ច, ទិន្នន័យសង្គមកិច្ច និងទិន្នន័យសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក ។

ជាមួយគ្នានេះ លោកក៏ស្នើឱ្យការងារអត្ថន័យខ្លឹមសារ ត្រូវពិនិត្យឱ្យស្របតាមទម្រង់ទូទៅនៃក្រុមប្រឹក្សាអ្នកច្បាប់ និង កាលវិភាគការងារដែលត្រូវបញ្ចប់ការរៀបចំគោលនយោបាយនេះ គឺចុងឆ្នាំ២០២៤។

ចំពោះបញ្ហាផ្សេងៗ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចឱ្យបង្កើតក្រុម (Telegram) ដើម្បីងាយស្រួលដល់ការទំនាក់ទំនងដំណើរការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក