ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឈុន កែវសូលីន (CHHUN KEOSOLIN) ហៅ MOMMY LIN ម៉ាមី លីន ម្ចាស់ប្រេន THE BRAND CKSL សហគ្រិនវ័យក្មេង ដ៏មានប្រជាប្រិយភាពនៅក្នុងស្រុកខ្មែរ

មានវ័យខ្ទង់ម្ភៃឆ្នាំជាង ឈុន កែវសូលីន (CHHUN KEOSOLIN) ហៅ ម៉ាមី លីន (MOMMY LIN) បានក្លាយជាសហគ្រិនវ័យក្មេង និងបុគ្គលមហាជនដ៏លេចធ្លោក្នុងព្រះរាជាណាចក្រកម្ពុជាត្រឹមតែមួយប៉ព្រិចភ្នែក។

ផ្អែកលើគោលជំហរដ៏រឹងមុំា ផ្គួបផ្សំនឹង ទេពកោសល្យ ភាពវៃឆ្លាត និង ភាពប៉ិនប្រសប់ក្នុងការប្រកបរបរអាជីវកម្ម ឈុន កែវសូលីន (CHHUN KEOSOLIN) បានពញ្ញាអារម្មណ៍អ្នកគាំទ្រ ជាមួយនឹងការបោះទុន អុកយក តារាជួរមុខរួមមាន កញ្ញា Nikki Nikki លោក ថេណា, លោក KAI, កញ្ញា មន្នីនាថ ព្រមទាំងតារាហ្វេសប៊ុក លោក Athika, លោក KingChi និង លោក សូលី ផេង ធ្វើជាតារាផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់ និងគ្រឿងសម្អាងរបស់ខ្លួនម៉ាក THE BRAND CKSL ។

ឈុន កែវសូលីន (CHHUN KEOSOLIN) បានឲ្យដឹងថា មូលហេតុដែល អ្នកនាងបោះទុន រាប់ម៉ឺនដុល្លារ ក្តោបយកសុទ្ធតែ តារាប្រុសស្រីល្បីឈ្មោះ និងមានកេរ្តិ៍ឈ្មោះល្អផូរផង់ ដោយសារតែចង់បង្កើនការជឿជាក់ឲ្យកាន់តែខ្លាំងថាផលិតផលថែរក្សាសម្រស់ និងគ្រឿង Cosmetic ម៉ាក THE BRAND CKSL ដល់អ្នកប្រើប្រាស់ ក៏ដូចជាអតិថិជន ថែមមួយកម្រិតទៀត ពីលើការចុះបញ្ជីការ ស្តង់ដារគុណភាព ផលិតផលនៅក្រសួងសុខាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធនានា។

ឈុន កែវសូលីន (CHHUN KEOSOLIN) បានបន្ថែមថា “តារាដែលកាន់ប្រម៉ូតផលិតផល THE BRAND CKSL គ្រប់រូប សុទ្ធតែឆ្លងកាត់ការធ្វើតេស្តដឹងពីគុណភាពស្តង់ដារល្អជាមុនសិន ទើបពួកគាត់ធ្វើការប្រម៉ូតផ្សព្វផ្សាយជូនបងប្អូនប្រើប្រាស់ ដើម្បីជាសក្ខីភាពជូនដល់អតិថិជន និង អ្នកប្រើប្រាស់ឲ្យកាន់តែមានទំនុកចិត្ត”។

ធ្វើឲ្យកក្រើកទីផ្សារអនឡាញនៅស្រុកខ្មែរប៉ុណ្ណឹងហើយ នៅមិនទាន់អស់ចិត្តទៀត ឈុន កែវសូលីន (CHHUN KEOSOLIN) ហៅ MOMMY LIN ម៉ាមី លីន បានឆ្លៀតងាកមកចាប់អាជីពជាតួសម្តែងផង និងផលិតវីដេអូខ្លីបខ្លីៗ បង្ហោះលើបណ្តាញសង្គមផ្ទុះការគាំទ្រ សឹងមិនគួរឲ្យជឿ។

ជាក់ស្តែងបើក្រឡេកមកមើលTikTok របស់ ឈុន កែវសូលីន (CHHUN KEOSOLIN) ដែលមានឈ្មោះថា ceo.brand.cksl (MOMMY LIN ម៉ាមី លីន) មានអ្នកចុចតាមដានរហូតដល់ 1M Followers និង ចុចឡាច 21.9M ចំណែកឯហ្វេសប៊ុកវិញឈ្មោះ Chhun Keosolin (Ceo Brand Cksl) មានអ្នកចុចតាមដានរហូតដល់ 177K ដែលនេះគឺជាចំនួនដ៏ច្រើនលើសលប់។

សូមរំលឹកផងដែរថា ឈុន កែវសូលីន (CHHUN KEOSOLIN) ហៅ MOMMY LIN ម៉ាមី លីន មិនត្រឹមតែមានសមត្ថភាពជម្រុញឲ្យមុខជំនួញរបស់ខ្លួនបានជោគជ័យផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជារាប់ពាន់នាក់ប៉ុណ្ណោះ ថែមទាំងសកម្មក្នុងកិច្ចការងារសប្បុរសធម៌ ថែមទៀតផង។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក