ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មជ្ឈមណ្ឌលធនធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលារការកម្ពុជា (អ.វ.ត.ក.) លោក វង្សី វិស្សុត បានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលធនធាន និងកម្មវិធីផ្សព្វផ្សាយជាស៊េរី របស់ អ.វ.ត.ក.។

កម្មវិធីសម្ពោធ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ មានការចូលរួមពី ឯកអគ្គរដ្ឋទូតប្រទេស បារាំង ជប៉ុន អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងអ្នកសម្របសម្រួលភាគីអន្តរជាតិនៃ អ.វ.ត.ក. ផងដែរ។

ក្នុងឱកាសនោះ លោក វង្សី វិស្សុត បានលើកឡើងថា ជាមួយនឹងធនធាននៃសំណុំរឿងដែលមានបទពិសោធន៍យ៉ាងច្រើន និងយុត្តិសាស្ត្រនានា ដែលទទួលបានពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. កម្ពុជាក៏បានចែករំលែកទៅថ្នាក់តំបន់ និងអន្តរជាតិផងដែរ តាមរយៈការផ្ទេរចំណេះដឹង, ចំណេះធ្វើ, និងបទពិសោធន៍ពី អ.វ.ត.ក. ស្របតាមទិសដៅប្រែក្លាយកម្ពុជាពីប្រទេសធ្លាប់រៀនសូត្រពីគេ ទៅជាប្រទេសដែលគេមករៀនសូត្រវិញម្តង។

លោក វង្សី វិស្សុត បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមលោកផ្ទាល់ លោកវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល អ.វ.ត.ក. សម្រេចបាន ទាំងផ្នែកយុត្តាធិការ និងមិនមែនយុត្តាធិការ និងក៏បានអរគុណដល់ភាគីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការកាត់សេចក្ដីទៅដោយរលូន, ទាន់ពេលវេលា និងទទួលបានជោគជ័យ។

លោកថ្លែងថា៖ «ខ្ញុំគិតថា នេះជាជោគជ័យរួមរបស់រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៏ អន្តរជាតិ ដែលបានធ្វើឱ្យសាលាក្តីកូនកាត់នេះ ក្លាយជាតុលាការគំរូមួយ សម្រាប់ឱ្យប្រទេសនានាក្នុងតំបន់ និងសកលលោកសិក្សា និងយកធ្វើជាគំរូក្នុងការបង្កើតតុលាការវិនិច្ឆ័យទោសចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរនាពេលអនាគត ក្នុងបុព្វហេតុស្វែងរកសន្តិភាពក្រោយសង្គ្រាម ឬជម្លោះរ៉ាំរ៉ៃផ្ទៃក្នុង»។

លោក វង្សី វិស្សុត គូសបញ្ជាក់ថា ក្រោយពីបានបញ្ចប់ដំណើរការកាត់ក្តីប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២ និងដោយមានការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែលដ៏ល្អនៅក្នុងសង្គមកម្ពុជា ដោយបានចូលរួមចំណែកពង្រឹងសមិទ្ធផលនៃសន្តិភាព ការផ្សះផ្សាជាតិ ការស្វែងរកការពិត ការពង្រឹងនីតិរដ្ឋ ការផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាពចំពោះ ឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់រង្គាលនូវជីវិតប្រជាជនកម្ពុជាជាង ៣លាននាក់ ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបដ៏សាហាវយង់ឃ្នងនេះ។

គួរឱ្យដឹងដែរថា មជ្ឈមណ្ឌលធនធាននេះ មានសមាសភាគសំខាន់ៗចំនួន៦ រួមមាន ទី១ បណ្ណាល័យ និងកន្លែងស្រាវជ្រាវ ទី២ គេហទំព័រថ្មីដែលកំពុងកែលម្អ និងធ្វើបច្ចុប្បន្នភាព ទី៣ និហិតដ្ឋានបណ្ណសារ (Archives Repository) ទី៤ បន្ទប់ប្រើប្រាស់ពហុបំណងសម្រាប់ រៀបចំសិក្ខាសាលានិងតុលាការត្រាប់(Moot Court) ទី៥ បន្ទប់ពិគ្រោះយោបល់ និងតាំងពិព័រណ៍ និងទី៦ ឧទ្យានសម្រាប់ការចងចាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក