ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយធ្វើពិធីប្រគល់-ទទួលដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ

ប៉ោយប៉ែត៖ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នៅវិមានសន្តិភាព ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីថៃបានអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានមានវត្តមានអមនាយករដ្ឋមន្ត្រីទាំងពីរក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត។

អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានឱ្យដឹកថាមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ហើយបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃ។

លោក ឯម ច័ន្ទមករា បានឱ្យដឹងថា មជ្ឈមណ្ឌលសំចតប៉ោយប៉ែតមានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានទំហំដីសរុប ៤៩០០ ម៉ែត្រការ៉េ (បណ្តោយ ៩៨ ម៉ែត្រ និងទទឹង៥០ ម៉ែត្រ)។ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតនេះ ត្រូវប្រើប្រាស់សម្រាប់ទទួលពលករចំណាកស្រុកមកពីប្រទេសថៃ ក្នុងការកំណត់អត្តសញ្ញាណកម្ម និងផ្តល់សេវាសង្រ្គោះបឋម។

អ្នកនាំពាក្យលោក ឯម ច័ន្ទមករា ថា ដោយមើលឃើញពីការយកចិត្តទុកដាក់ជួយដល់ជនងាយរងគ្រោះអំពើជួញដូរមនុស្ស និងចំណាក់ស្រុក រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានផ្តល់ជំនួយសម្រាប់សាងសង់អាគារបន្ថែមលើទំហំដីសរុប ៩,៧៦៨ម៉ែត្រការ៉េ ដែលបានចំណាយទឹកប្រាក់អស់ប្រមាណ ២ ១៩៩ ៩២០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រើប្រាស់ក្នុងគោលបំណងផ្តល់សេវាដូចជា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើង ជាតិសាសន៍ និងពិការភាព។

ក្នុងឱកាសនៃការទស្សនកិច្ចជាផ្លូវការនៅកម្ពុជានេះ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបចំពិធីស្វាគមន៍ និងពិធីលៀងសាយភោជន៍ជូនដល់នាយករដ្ឋមន្ត្រីថៃនិងគណៈប្រតិភូផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក