ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រោងកាហ្វេនៅលើភ្នំ១៥០០ ត្រូវបានកម្លាំងទឹកហូរគួចយកទៅដោយសារជំនន់ទឹកភ្លៀង

ពោធិ៍សាត់៖ រោងកាហ្វេនៅលើភ្នំ១៥០០ នៅខេត្តពោធិ៍សាត់ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរ ត្រូវបានទឹកហូរគួចយកទៅបាត់ ដោយសារជំនន់ទឹកភ្លៀង។


ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phann Vireakboth បានបង្ហោះបង្ហាញអារម្មណ៍សោកស្តាយដូច្នេះថា៖ «ត្រឹម ២០នាទីកំលាំងទឹកហូរបាននាំយករោងការហ្វេ និងសំភារៈទាំងអស់បាត់ស្រមោលឈឹង!»


ម្ចាស់គណនីហ្វេសប៊ុកខាងលើបន្តរៀបរាប់ថា៖ «ភ្នំកាហ្វេ ស្រុកវាលវែង ៣ឆ្នាំហើយដែលអ្នកបានរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់ការអភិវឌ្ឍន៍សហគមន៍ភ្នំ១៥០០ អោយមានចរន្តសេដ្ធកិច្ចជាពិសេសផ្នែកទេសចរណ៍មួយចំណែកសម្រាប់ខេត្តពោធិ៍សាត់ ពេលនេះត្រូវផ្អាកមួយរយៈពេលខ្លីព្រោះរងការខូចខាតខ្លាំងដោយសារជំនន់ទឹកភ្លៀង»។

បើតាមប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោក កែវ វ័យ ទឹកភ្លៀងចាប់ផ្តើមធ្លាក់នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា បានបណ្តាលឱ្យកម្ពស់ទឹកនៅស្ទឹងវាលវែងកើនឡើង នាំឱ្យជន់លិចផ្លូវ និងផ្ទះសម្បែងរបស់ពលរដ្ឋក្នុងស្រុកវាលវែង។


ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បញ្ជាក់ថា ការជន់លិចនេះមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ តែយ៉ាងណាអាជ្ញាធរខេត្តត្រៀមកម្លាំងការពារ និងជួយសង្គ្រោះដល់ពលរដ្ឋដែលរងការជន់លិចដោយសារជំនន់ទឹកភ្លៀង។

តាមការព្យាកររបស់ក្រសួងធនធានទឹក នៅតាមតំបន់មួយចំនួននៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយសារតែកម្ពុជា ទទួលរងសម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) ដែលសម្ពោធនេះនឹងបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក