លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អង្គការសកម្មភាពដើម្បីកុមារបើកវគ្គបណ្តុះបណ្តាលដើម្បីសិក្សា និងគាំទ្រកុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ អង្គការសកម្មភាពដើម្បីកុមារ (APLE) បានបើកវគ្គបណ្តុះបណ្តាលស្តីដើម្បីសិក្សា ពង្រឹងបន្ថែម និងគាំទ្រកុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។

វគ្គបណ្តុះបណ្តាលស្តីពី “ការឈ្វេងយល់ ការឆ្លើយតប និងសេវាគាំទ្របែបកុមារមេត្រី នៅដំណាក់កាលអន្តរាគមន៍វិបត្តិសម្រាប់កុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ” នេះរៀបចំឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សាលាខេត្តកណ្តាល។

តំណាងអង្គការសកម្មភាពដើម្បីកុមារ លោក ណេង វណ្ណៈ បានឱ្យដឹងថា អំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញបានក្លាយជាបញ្ហាសកល និងនៅក្នុងប្រទេសកម្ពុជា ក៏បានក្លាយជាក្តីបារម្ភថ្មីមួយទៀតដែលទាមទារអោយភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាល អាជ្ញាធរ សង្គមស៊ីវិល មន្រ្តីអនុវត្តច្បាប់ ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញនេះ។

លោក ណេង វណ្ណៈ បានឱ្យដឹងថាគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងចំណេះដឹង និងជំនាញស្តីពីការផ្តល់សេវាគាំទ្រដល់កុមាររងគ្រោះ កុមារជាសាក្សី និងគ្រួសារនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទក្នុងដំណាក់កាលអន្តរាគមន៍វិបត្តិ និងធ្វើការឆ្លុះបញ្ចាំងឈ្វេងយល់លើការប្រើប្រាស់អ៊ីនធឺណិត និងការទំនាក់ទំនង តាមបច្ចេកវិទ្យារបស់កុមារ យុវជន ព្រមទាំងការឈ្វេងយល់ពីហានិភ័យនៃការប្រើប្រាស់អ៊ីធឺណិត និងទម្រង់នៃអំពីរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

ក្នុងឱកាសនោះដែរ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាល លោកស្រី ហ៊ុន កុសនី បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បី ពង្រឹងចំណេះដឹង និងជំនាញស្តីពីការផ្តល់សេវាគាំទ្រដល់កុមាររងគ្រោះ កុមារជាសាក្សី និងគ្រួសារនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទក្នុងដំណាក់កាលអន្តរាគមន៍វិបត្តិ ដើម្បីធ្វើការឆ្លុះបញ្ចាំងឈ្វេងយល់លើការប្រើប្រាស់អ៊ីនធឺណិត និងការទំនាក់ទំនង តាមបច្ចេកវិទ្យារបស់កុមារ យុវជននៅកម្ពុជា ធ្វើការឈ្វេងយល់ពីហានិភ័យនៃការប្រើប្រាស់អ៊ីធឺណិត និងទម្រង់នៃអំពីនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត ពិតជាមានសារៈសំខាន់ខ្លាំងណាស់។

លោកស្រី ហ៊ុន កុសនី បានបញ្ជាក់ថា ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារ គឺជាបញ្ហាសកល ដែលបង្កផលវិបាកធ្ងន់ធ្ងរ មិនត្រឹមតែប៉ះពាល់ស្ទើរពេញមួយជីវិតនៃជនរងគ្រោះនោះទេ ប៉ុន្តែដល់សង្គមជាតិទាំងមូលទៀតផង។ ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារ គឺជាសកម្មភាពដែលមិនអាចអត់ឱនបាន ទោះនៅក្នុងរូបភាពណាក៏ដោយ ព្រោះថាការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគត។

គួរឱ្យដឹងដែរថា តំណភ្ជាប់អ៊ីនធឺណិតនៅកម្ពុជាបានកើនឡើងជាលំដាប់ ហើយមនុស្សកាន់តែច្រើនឡើងៗរួមទាំងកុមារមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ការសិក្សាថ្មីលើការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា (Disruptiong Harm Study in Cambodia) បានបង្ហាញថា កុមារជាង ៨០% ដែលមានអាយុចន្លោះពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ បានប្រើប្រាស់ និងភ្ជាប់អ៊ីនធឺណិតច្រើនជាងមនុស្សពេញវ័យ។ ខណៈពេលដែលកុមារ និងក្មេងវ័យជំទង់ បានចំណាយពេលវេលាច្រើនលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ពួកគេភាគច្រើនមិនបានដឹងពីហានិភ័យ និងគ្រោះថ្នាក់នៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញនោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក