ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កាកបាទក្រហមកម្ពុជានឹងចូលរួមជាមួយក្រសួងបរិស្ថាន រៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា និងក្រសួងបរិស្ថាន នឹងរួមគ្នារៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» នៅទីរួមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូហ្ស៊ីម (Zoom) ជាមួយលោក ង៉ូវ បូរីណា និងលោកស្រី ម៉ុមថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងសហការីនៃក្រសួងបរិស្ថាន។

អគ្គលេខាធិការរងទី១ លោកស្រី ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ជូនលោក ង៉ូវ បូរីណា និងលោកស្រី ម៉ុមថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថានថា កាកបាទក្រហមកម្ពុជា នឹងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីរួមខេត្តកំពង់ឆ្នាំង ដោយយោងតាមស្មារតីសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ និងផែនការយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ លោកស្រីអគ្គលេខាធិការរងទី១ និងថ្នាក់ដឹកនាំ នៃក្រសួងបរិស្ថាន ក៏បានពិភាក្សាលើកិច្ច សហការនាពេលអនាគត ដោយផ្តោតលើការងារអាទិភាពចំនួន៣ គឺ៖ ១. ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ២. ការដាំដើមឈើឡើងវិញ ដោយបង្កើនវិសាលភាពព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ និង ៣. ការលើកកម្ពស់ ជីវភាពសហគមន៍ ដោយស្វែងរករបរចិញ្ចឹមជីវិតផ្សេងៗដែលអាចរកប្រាក់ចំណូលជូនប្រជាពលរដ្ឋបាន ជៀសវាង ការកាប់ព្រៃឈើជាការរកចំណូល។

កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងជានិច្ចកាល កាកបាទក្រហមកម្ពុជា គឺបាន ដើរតួយ៉ាងសំខាន់ ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដើម្បីជួយដល់ជនងាយរងគ្រោះ និងរងគ្រោះនៅតាមបណ្តា ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ត្រូវបានក្រសួងបរិស្ថានផ្តួចផ្តើមរៀបចំដោយអនុវត្តនៅតាមសាលារៀនជាង១ពាន់ក្នុងប្រទេសកម្ពុជាជាមួយសិស្សានុសិស្សជាង ១លាននាក់។ ជាជំហានបន្ទាប់ក្រសួង នឹងបន្តយុទ្ធនាការនេះ ជាមួយបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក