វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អាជ្ញាធរខេត្តព្រះសីហនុ បើកឱ្យចរាចរឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានជូនដំណឹងថា នៅផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ និងចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ អាចធ្វើដំណើរបានជាធម្មតាវិញហើយ ក្រោយពីទឹកបានស្រក។

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបើកឱ្យធ្វើចរាចរធម្មតាឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ។ ចំពោះ ការប្រែប្រួលស្ថានភាពជំនន់ទឹកភ្លៀងតាមផ្លូវជាតិលេខ៤នេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងជូនដំណឹងជាបន្តបន្ទាប់ ទៀត ទៅតាមស្ថានភាពជាក់ស្តែង។

ត្រង់កំណាត់ផ្លូវជាតិលេខ៤ នេះ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានជន់លិចដោយសារជំនន់ទឹកភ្លៀង ដែលមានកម្ពស់ទឹក០,៥ម៉ែត្រ ដែលមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់បានទេ ដោយអាជ្ញាធរបានឱ្យពលរដ្ឋធ្វើដំណើរវាងទៅតាមផ្លូវល្បឿនលឿន ឬតាមផ្លូវជាតិលេខ៣វិញ។

តាមការព្យាកររបស់ក្រសួងធនធានទឹក នៅតាមតំបន់មួយចំនួននៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយសារតែកម្ពុជា ទទួលរងសម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) ដែលសម្ពោធនេះនឹងបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក