ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ម្ចាស់ក្រុមហ៊ុន The First Man លោក លីម៉ីង-Lee Minh ងាកមកចាប់អាជីពជាអ្នកសម្តែង និងផលិតវីដេអូខ្លី លើបណ្តាញសង្គម

ភ្នំពេញ គ្រប់គ្នាកំពុងផ្ទុះការស្ញើចសរសើរថ្វីដៃសម្តែងរបស់ លោក លីម៉ីង-Lee Minh ក្នុងវីដេអូខ្លីបខ្លី ដែលស្តីពីទឹកចិត្តសប្បុរសធម៌ នៅលើបណ្តាញសង្គម TikTok រហូតមានអ្នកទស្សនា 4M និង អ្នកឲ្យបេះដូង 588.6K។

មានដុងតាំងពីកំណើត លោក លីម៉ីង-Lee Minh មិនត្រឹមតែមានថ្វីមាត់ ពូកែលក់លើអនឡាញ ប៉ុណ្ណោះទេ ថែមទាំងការសម្តែង និងដឹកនាំផលិតវីដេអូខ្លីបខ្លីៗ គឺត្រូវបានមហាជនឲ្យអួយតែម្តង។ ត្រឹមតែមួយប៉ព្រិចភ្នែក TikTok របស់លោកដែលមានឈ្មោះថា លីម៉ីង-Lee Minh (@thefirstman_by_leeminh) ទទួលបានអ្នកតាមដានចំនួន 934.9K Followers និង អ្នកចុចឡាចរហូតដល់ទៅ 7.3M Likes ចំណែកឯហ្វេសប៊ុកដែលមានឈ្មោះថា “The First Man (លី ម៉ីង) មានអ្នកតាមដានរហូតដល់ទៅ 779K Followers ហើយនិងមានអ្នកទស្សនាវីដេអូហក់ដល់ 3.7M ក៏មានផងដែរ។

លោក លីម៉ីង-Lee Minh បានឲ្យដឹងថា ក្នុងនាមជាអ្នករកស៊ីលើអនឡាញមួយរូប មិនត្រូវចេះតែមួយមុខនោះទេ គឺត្រូវចេះបត់បែនតាមនិន្នាការនៃសង្គម ក៏ដូចជាសង្គមឌីជីថល ទើបអាចឈរជើងលើទីផ្សារជាប់ អាចស្រ័យហេតុនេះទើបលោកលីម៉ីង-Lee Minh បានងាកមកសម្តែង ក៏ដូចជាផលិតវីដេអូខ្លីៗ បង្ហោះលើបណ្តាញសង្គម ដែលស្តែងពីជីវិតពិតនៃការរស់នៅ ការប្រកបរបរអាជីវកម្ម និងបេសកម្មកិច្ចសប្បុរសធម៌។

លោក លីម៉ីង-Lee Minh បានបន្ថែមថា ៖ “ខ្ញុំគិតថា នេះគឺជាសម័យ គេពេញនិយម មាតាវីដេអូ អាស្រ័យហេតុនេះ ប្រសិនបើចង់ល្បី មានអ្វីទៅពិបាក ដោយគ្រាន់តែសម្លឹងមើលតម្រូវការមហាជន ថាពួកគាត់ចូលចិត្តអ្វី ហើយចង់បានមាតិកាបែបណាដែរ អាស្រ័យហេតុនេះ យើងត្រូវផលិតវីដេអូឲ្យចំគោលដៅរបស់ពួកគាត់”។

សូមបញ្ជាក់ផងដែរថា លោក លីម៉ីង-Lee Minh គឺជាអគ្គនាយក ក្រុមហ៊ុន The First Man ហើយបច្ចុប្បន្ន កំពុងផ្ទុះការគាំទ្រខ្លាំង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចឃើញស្រាប់ឡេលាបក្លៀក និង ម្ស៉ៅល្មៀតបំបាត់មុនម៉ាក The First Man មានអ្នកប្រើប្រាស់រាប់ម៉ីននាក់ ដែលផ្តល់នូវឱកាសការងារដោយផ្ទាល់និងដោយប្រយោលដល់ប្រជាជនខ្មែរយើង ក៏ដូចជាសិល្បៈករសិល្បការិនី មានកម្រិតជីវភាពកាន់តែប្រសើរមួយកម្រិតទៀត។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក