ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: នាយករដ្ឋមន្ត្រីបញ្ជាក់ថា ពុំមានការបង្កើត ឬក៏បង្កើនពន្ធដាក់បន្ទុកទៅលើប្រជាពលរដ្ឋនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញមកបញ្ជាក់នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះហើយថា រដ្ឋពុំមានការបង្កើតឬក៏បន្ថែមបន្ទុកពន្ធទៅលើពលរដ្ឋនោះទេ។ ការលើកឡើងនេះគឺបន្ទាប់ពីមានការផ្សព្វផ្សាយមួយចំនួនទាក់ទងជាមួយនឹងការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធដារពីការប្រមូលពន្ធមូលធនដែលនឹងចាប់ផ្ដើមនៅឆ្នាំ២០២៤ ខាងមុខ។

សម្ដេចអធិបតីបានបញ្ជាក់នៅក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃពុធនេះថា ការប្រមូលពន្ធមូលធនគឺបានចាប់អនុវត្តយូរមកហើយក៏ប៉ុន្តែបានផ្អាករយៈពេលបីឆ្នាំបន្ទាប់ពីឆ្នាំ២០២០ ដោយសារតែមានវិបត្តិនៃជំងឺកូវីដ-១៩ ដែលទើបនឹងចាប់អនុវត្តឡើងវិញនៅឆ្នាំ២០២៤ ខាងមុខឡើងវិញ បើទោះជាយ៉ាងណាសម្ដេចបានបញ្ជាក់ថា នៅមិនទាន់មានការពិភាក្សាឬក៏លំអិតយ៉ាងណាទាក់ទងជាមួយនឹងវិធានការប្រមូលពន្ធនេះនៅឆ្នាំ២០២៤ នោះទេ។

សម្ដេចថាករណីនេះសម្ដេចបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឲ្យធ្វើការសិក្សាលំអិតដើម្បីដាក់មកកាន់រាជរដ្ឋាភិបាល ខណៈសម្ដេចបានបញ្ជាក់ថា សម្ដេចនិងជួបជាមួយនឹងក្រុមអ្នករកស៊ីនៅស្រុកខ្មែរនៅខែ១១ ខាងមុខដើម្បីស្វែងរកពីកង្វល់ក៏ដូចជាដំណោះស្រាយដើម្បីជួយទៅដល់អាជីវករទាំងនោះផងដែរ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក