លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋខ្មែរមកពីថៃ ដែលជាប់គាំងនៅតាមបន្ទាត់ព្រំដែន

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១០ ខែសីហា បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ កំពុងសម្រាកនៅតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ ក្នុងដំណាក់កាលនៃការបិទខ្ទប់ខេត្តជាប់ព្រំដែន តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងន័យទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី Delta ដែលកំពុងផ្ទុះខ្លាំងនៅប្រទេសថៃ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំពាវនាវ និងការយោគយល់ពីប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅបណ្តោះអាសន្នជិតបន្ទាត់ព្រំដែនមេត្តាយោគយល់ដល់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាកងកម្លាំងទាំងអស់ដែលកំពុងអនុវត្តន៍វិធានការដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដែរតា (Delta ) ចូលក្នុងប្រទេសក៏ដូចជាក្នុងសមាគមន៍ នឹងបានបញ្ជាក់ជូនពួកគាត់ថារាជរដ្ឋាភិបាលក៏ដូចជាកងកម្លាំងនិងអាជ្ញាធរមូលដ្ឋានបានរួមគ្នាមិនទុកឲ្យពួកគាត់នៅឯកោនោះឡើយ ទន្ទឹមនោះអាជ្ញាធរក៏បានរៀបចំអំណោយជាស្បៀងអាហារ ជម្រក សម្រាប់ឲ្យបងប្អូនស្នាក់នៅបណ្តោះអាសន្ន។ ម្យ៉ាងវិញទៀតក្នុងករណីមានបញ្ហាសុខភាព ឬបញ្ហាផ្សេងៗត្រូវរាយការណ៍ជូនទៅកងកម្លាំងដែលនៅជិតបំផុត ឲ្យកងកម្លាំងរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋានក្រុមការងារដើម្បីជួយដោះស្រាយបានទាន់ពេលវេលា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក