ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាស្នើឱ្យមានការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីសភាកម្ពុជា-អង់គ្លេស

ភ្នំពេញ៖ ប្រធានសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក Dominic Williams បន្តជួយគាំទ្រលើកកម្ពស់វិស័យពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសឱ្យកាន់តែកើនឡើងនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានរឹងមាំនិងគ្រប់ជ្រុងជ្រោយ។

សំណើនេះបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតិ និងទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dominic Williams នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះនៅវិមានរដ្ឋសភា។

នាយកខុទ្ទរកាល័យ និងជាអ្នកនាំពាក្យប្រធានសភាលោក កែវ ពិសិដ្ឋ បានថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីជំនួបនោះថា ការស្នើឱ្យមានចំណងទំនាក់ទំនងទ្វេរភាគីរវាងសភាកម្ពុជា-ចក្រភពអង់គ្លេសនេះគឺបន្ទាប់ពីមើលឃើញថាហាក់បីដូចជានៅមានកម្រិតនៅឡើយ។

លោកថា៖ «ទំនាក់ទំនងការទូតរវាងរដ្ឋសភានិងរដ្ឋសភាគឺយើងអាចជួយគ្នាដូចដែលសម្ដេចលោកមានប្រសាសន៍ថាតំណាងរាស្ត្រទាំងអស់គឺជាអ្នកការទូត ដែលក្រៅពីធ្វើនយោបាយក្នុងប្រទេសហ្នឹងទៅជួបអ្នកវិនិយោគជួបដៃគូរផ្សេងៗហ្នឹងគឺគាត់តែងតែជួបធ្វើយ៉ាងណាជំរុញការវិនិយោគ ការងារអប់រំ សេដ្ឋកិច្ចទេសចរណ៍អីផ្សេងៗហ្នឹងគឺជាការងារដែលអ្នកការទូតដែលជួយជំរុញដល់ប្រជាជន។ អ៊ីចឹងការងារការទូតសភាហ្នឹងវាជួយជំរុញដល់ការងារនយោបាយការងារសេដ្ឋកិច្ចការងារអភិវឌ្ឍន៍ប្រទេសទាំងមូលតែម្ដង។ អ៊ីចឹងពេលដែលការទូតសភារឹងមាំវាក៏ជួយកាត់បន្ថយនូវជម្លោះនិងបញ្ហាផ្សេងដែលអាចកើតមានផងដែរ»។

ឯកអគ្គរាជទូតអង់គ្លេសលោក Dominic Williams បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានថ្លែងអំណរគុណដែលសម្តេចរដ្ឋសភាធិបតី ខណៈលោកថាមានគម្រោងជាច្រើន ដែលប្រទេសអង់គ្លេសនឹងជួយដល់កម្ពុជា មានទំាងវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស សង្គមកិច្ច បរិស្ថាន ជាពិសេសអង់គ្លេសនឹងបន្តជួយបោសសម្អាតមីននៅកម្ពុជារហូតដល់ឆ្នាំ២០២៥។

សម្តេចរដ្ឋសភាអធិបតីបានគូសពីការចូលរួមចំណែករបស់អង់គ្លេសក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ទាំងវិស័យសង្គម សេដ្ឋកិច្ច ការកំចាត់មីន សាលាក្តីខ្មែរក្រហម និងជាពិសេសការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅចក្រភពអង់គ្លេស។

ទាំងសម្ដេចប្រធានសភា និងលោកឯកអគ្គរាជទូត បានសម្តែងក្តីពេញចិត្តចំពោះវឌ្ឍនភាពដ៏ប្រសើរនៃចំណងការទូតប្រទេសទំាងពីរ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់ ដែលបានឈានដល់ខួបលើកទី៧០នៅឆ្នាំនេះ ជាសក្ខីភាពមួយ ឆ្លុះបញ្ចាំងពីភាពស្ថិតស្ថេរនៃទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ កាលពីឆ្នាំកន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេស ឈានដល់ចំនួនប្រមាណជិត១ពាន់លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក