អូឡាពិក៖ ក្រុមប្រឹក្សាកីឡាគ្រីកឃីត (Cricket) អន្តរជាតិហៅកាត់ថា ICC កំពុងចរចាជាមួយគណៈកម្មធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីស្នើសុំដាក់បញ្ចូលកីឡាគ្រីកឃីតឱ្យមាននៅក្នុងព្រឹត្តិការណ៍អូឡាំពិកចាប់ពីឆ្នាំ ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។
ក្រុមប្រឹក្សាកីឡាគ្រីកឃីតបានបញ្ជាក់ថា នេះគឺជាគោលដៅរបស់ ICC ធ្វើយ៉ាងណាឱ្យមានកីឡា Cricket នេះនៅអូឡាំពិកឱ្យបានចាប់ពី ឆ្នាំ ២០២៨ ខាងមុខ។ ប្រសិនបើការស្នើសុំនេះជោគជ័យ នឹងបញ្ចប់ការទន្ទឹងរង់ចាំរយៈពេល ១២៨ ឆ្នាំ បន្ទាប់ពីធ្លាប់មានចុងក្រោយបំផុតតាំងពីឆ្នាំ ១៩០០ នៅទីក្រុងប៉ារីសប្រទេសបារាំង។
ដោយឡែក សម្រាប់វិញ្ញសារកីឡា Cricket ក៏នឹងមាននៅក្នុងព្រឹត្តិការណ៍កីឡា ៤ឆ្នាំម្តង Commonwealth Games នៅទីក្រុង Birmingham ចក្រភពអង់គ្លេសឆ្នាំ២០២២ តែជាការប្រកួតផ្នែកនារីប៉ុណ្ណោះ។
គួរបញ្ជាក់ថា Cricket គឺជាកីឡាពេញនិយមមួយសម្រាប់បណ្តាប្រទេសអាស៊ីដូចជា ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កាជាដើម ប៉ុន្តែអង់គ្លេស និងអូស្រ្តាលី ក៏ត្រូវបានគេទទួលស្គាល់ថាជាប្រទេសជើងខ្លាំងនៃប្រភេទកីឡា Cricket នេះផងដែរ៕