ភ្នំពេញ៖ លោ្ខនយីកេ រឿង មហាឧបាសិកាវិសាខា បញ្ជពិធកល្យាណី នឹងសម្តែងនាចុងសប្តាហ៍នេះនៅសាលាមធ្យមវិចិត្រសិល្បៈ។
សាលាមធ្យមវិចិត្រសិល្បៈបានឱ្យដឹងថា សិល្បៈរដូវវស្សា ឆ្នាំ២០២៣ នឹងលើកយកផ្ទាំងទស្សនីយភាព ល្ខោនយីកេ រឿង មហាឧបាសិកាវិសាខា បញ្ចពិធកល្យាណី ដែលប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៦:០០នាទីល្ងាច នៅសាលាមធ្យមវិចិត្រសិល្បៈ។ សំបុត្រចូលទស្សនាមានតម្លៃ ២ម៉ឺនរៀល ក្នុងមួយសំបុត្រ។
ចំពោះសំបុត្រនេះដែល សាធារនជនអាចទិញបាន នៅការិយាល័យរដ្ឋបាល នៃសាលាមធ្យមវិចិត្រសិល្បៈ ឬទំនាក់ទំនងទិញសំបុត្រតាមរយៈតេលេក្រាម ០៧៧ ៦៦៣ ៦៧០ ។
គួរឱ្យដឹងដែរថា ល្ខោនយីកេ គឺជាទម្រង់ដ៏លេចធ្លោនៃល្ខោនតន្ត្រីខ្មែរ រួមជាមួយនឹង ល្ខោនបាសាក់ និង និយាយ។ ការសម្តែងល្ខោនយីកេ អាចនៅក្នុងពេលមានបុណ្យទាន ឬក៏បុណ្យជាតិ ដែលច្រើនតែលើកយកសាច់រឿងមកសម្តែងដូចជា រឿងទុំទាវ កាកី ម៉ាក់ថឺង សព្វសិទ្ធនិងរឿងសុវណ្ណសាមជាដើម។ ចំពោះអ្នកពោលវិញ គឺជាគ្រូនៃវង់ល្ខោនយីកេ និងជាអ្នកដឹកនាំការសម្តែងទាំងមូលក្នុងដំណើររឿង។
មុននឹងចាប់ផ្តើមលេងល្ខោនយីកេ គេតែងរៀបចំពិធីហោមរោង ឬហ៊ុមរោង ដើម្បីអញ្ជើញអស់គ្រូល្ខោន ព្រាយកន្ទោងខៀវ ដែលជាអារក្សខាងអន្ទងចិត្តមនុស្សឲ្យស្រឡាញ់ចូលចិត្ត និងទស្សនាកាន់តែជក់ចិត្ត។បើពុំបានហោមរោងនោះទេ ប្រាកដជាការសម្តែងខុសឆ្គង ព្រោះនេះជាជំនឿអរូបីរបស់ខ្មែរ។៕