ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទំនាក់ទំនងកម្ពុជា-អាមេរិកចាប់ផ្ដើមបង្កើនឡើងវិញ ខណៈការស្វែងរករកអដ្ឋិធាតុជនជាតិអាមេរិកនឹងត្រូវអនុវត្តឱ្យបានជោគជ័យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy ថាកម្ពុជាកំពុងរៀបចំជំរុញការស្រាវជ្រាវ និងជីករកអដិ្ឋធាតុជនជាតិអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជាក្នុងសម័យសង្គ្រាមឱ្យបានរហ័ស និងជោគជ័យ។ ការបញ្ជាក់នេះក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបមួយនៅវិមានសន្ដិភាពព្រឹកថ្ងៃពុធនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរដល់អាមេរិកចំពោះការផ្ដល់ជូនឡើងវិញនូវជំនួយមកកម្ពុជាដែលមានតម្លៃប្រមាណ ១៨លានដុល្លារអាមេរិក ជាមួយនឹងការបន្តផ្ដល់ជំនួយឡើងវិញនេះសម្ដេចធិបតីបានបញ្ជាក់ប្រាប់អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានរៀបចំកែសម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានរហ័សទាន់ពេល និងជោគជ័យ «ប្រកបដោយកាយវិការនៃការគោរព និងស្រឡាញ់ ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន»។

ក្នុងជំនួបនោះសម្តេចធិបតី និងឯកអគ្គរដ្ឋទូតអាមេរិកក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងបន្តនូវកិច្ចសហប្រតិបត្តិជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ។

អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថាមានទាហានអាមេរិកជាង ៨០នាក់បានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជាអំឡុងសម័យសង្គ្រាមវៀតណាម ហើយជាងពាក់កណ្ដាលត្រូវបានគេរកឃើញគិតមកដល់បច្ចុប្បន្ន។

ការស្វែងរកអដិ្ឋធាតុរបស់ជនជាតិអាមេរិកនៅកម្ពុជាធ្លាប់ត្រូវបានផ្អាកកាលពីឆ្នាំ២០១៧ បន្ទាប់ពីមានការរកាំរកូសរវាងរដ្ឋាភិបាលកម្ពុជានិងអាមេរិកបន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងដែលតុលាការចោទប្រកាន់ពីបទក្បត់ជាតិ ហើយអាមេរិកបានរឹតបន្តឹងទិដ្ឋាការប្រឆាំងមន្ត្រីជាន់ខ្ពស់កម្ពុជា។ ទោះជាយ៉ាងណាការរុករកនេះត្រូវបានបន្តវិញនៅឆ្នាំ២០១៨ តែហាក់បីដូចជាមិនទាន់រលូនដូចមុននោះទេ។

សម្រាប់រដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ទំនាក់ទំនងកម្ពុជា-អាមេរិកចាប់ផ្ដើមមានទំនាក់ទំនងល្អនឹងគ្នាវិញបន្ទាប់ពីសម្ដេចធិបតីអញ្ជើញធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនិងបានជួបអនុរដ្ឋមន្ត្រីការបរទេសប្រចាំការសហរដ្ឋអាមេរិកលោកស្រី Victoria Nuland កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក