ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពន្ធដារបំភ្លឺថាការលើកឡើងថា «រដ្ឋគិតតែយកពន្ធ» ជាចេតនាបំភាន់ និងមូលបង្គាច់មករាជរដ្ឋាភិបាល

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីបំភ្លឺជុំវិញការលើកឡើងនៅតាមបណ្តោញសង្គមថា រដ្ឋគិតតែយកពន្ធពីពលរដ្ឋខណៈប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត ដោយការលើកឡើងបែបនេះគឺជាចេតនាបំភាន់ មូលបង្គាច់ និងចោទប្រកាន់មកលើរាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលកំពុងខិតខំខ្នះខ្នែងទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅស្រុក ទន្ទឹមនឹងការពិចារណាគិតគូរជាបន្តបន្ទាប់លើសុខទុក្ខ និងលើកកម្ពស់ជីវភាពពលរដ្ឋ។

អគ្គនាយកដ្ឋានពន្ធបានបកស្រាយថា ពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ ពោលពន្ធនេះត្រូវបាក់ដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ ក្រោយមកពន្ធលើចំណេញមូលធនត្រូវបានដាក់បញ្ចូលក្នុងច្បាប់ស្តីពីសារពន្ធឆ្នាំ១៩៩៧។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំលិខិតបទដ្ឋានគតិយុត្ត បែបបទ និងនីតិវិធីនៃការប្រមូលពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលរួចរាល់តាំងពីឆ្នំា២០២០។ ដោយសារតែវិបត្តិកូវីដ-១៩ ធ្វើឱ្យប៉ះពាល់លើវិស័យនានា ទើបរាជរដ្ឋាភិបាលបានគិតគូរដោយសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ចំនួន ៣លើកមកហើយ។

ដោយឡែកពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចពន្យារការចាប់ផ្តើមអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។

អគ្គនាយកដ្ឋានពន្ធដារ គូសបញ្ជាក់ថា៖ «ការលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាន និងកំពុងពិចារណាបន្ថែមលើក្របខ័ណ្ឌក្នុងការសម្រួលការអនុវត្តពន្ធលើចំណេញមូលធន ដ៏ដូចជារយៈពេលកំណត់សមស្របក្នុងការចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលនេះ»។

ម្យ៉ាងទៀតចំពោះការលើកឡើងថា មានការអនុវត្តការប្រមូលពន្ធ១% ពីអ្នកខ្ចីលុយពីធនាគារ ក៏មិនមែនជាពិតនោះទេ ដោយអគ្គនាយកដ្ឋានពន្ធដារបំភ្លឺថា យោងតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ពុំមានការកំណ់ណាមួយតម្រូវឱ្យយកពន្ធ១% លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនោះទេ។

ចំឡែកការលើកឡើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្ដាលមកពីការយកពន្ធ ក៏នេះពុំឆ្លុះបញ្ចាំងពីការពិតនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែង វិស័យកសិកម្មឡើយ ខណៈរាជរដ្ឋាភិបាលចាត់ទុកវិស័យកសិកម្មគឺជាវិស័យអាទិភាព។

អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថាក្នុងចំណោមការលើកឡើងទាំងនោះ មួយចំនួនលើកឡើងក្នុងន័យបង្កាច់បង្ហូចកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលថ្មីពីសំណាក់ក្រុមប្រឆាំង។ មួយចំនួនផ្សព្វផ្សាយក្រោមចេតនាធ្វើឱ្យមានការភាន់ច្រឡំដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មួយចំនួនលើកឡើងដោយការភាន់ច្រឡំហើយផ្សព្វផ្សាយបន្តគ្នា និងមួយចំនួនទៀតលើកឡើងក្នុងគោលដៅទាក់ទាញ អ្នកទស្សនា។

តែយ៉ាងណាអគ្គនាយកដ្ឋានពន្ធដារ ស្នើឱ្យពលរដ្ឋធ្វើការឈ្វេងយល់ពីព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវាងទទួលបាននិងចែករំលែក បន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ និងនាំឱ្យសាធារណជនមានការយល់ច្រឡំ។

ក្នុងករណីមានចម្ងល់នានាពាក់ព័ន្ធនឹង ពន្ធដារ ពលរដ្ឋអាចទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក