លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋមន្រ្តីមុខងារសាធារណៈវាយតម្លៃខ្ពស់ចំពោះការរួមចំណែកកន្លងមករបស់ UNDP ក្នុងការគាំទ្រគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកកន្លងមករបស់ UNDP និងការខិតខំប្រឹងប្រែងក្នុងការគាំទ្រគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗ។

លោក ហ៊ុន ម៉ានី លើកឡើងបែបនេះក្នុងឱកាសទទួលជួបជាមួយ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Alissar Chaker និងសហការី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

ក្នុងឱកាសជំនួបនេះដែរ លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកកន្លងមករបស់ UNDP និងការខិតខំប្រឹងប្រែងក្នុងការគាំទ្រគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។

ដោយឡែក ក្នុងវិស័យមុខងារសាធារណៈផ្ទាល់ កិច្ចសហប្រតិបត្តិការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានអនុញ្ញាតអោយភាគីទាំងពីរសហការរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកស្រីអ្នកតំណាងUNDP បានបង្ហាញភាពរីករាយចំពោះវឌ្ឍនភាពលើគ្រប់វិស័យនៅកម្ពុជា និងបង្ហាញជំហរក្នុងការបន្តគាំទ្រចំពោះការអភិវឌ្ឍឱ្យកាន់តែរីកចម្រើន ស្របពេលដែលលោកស្រីបញ្ជាក់ថា UNDP គឺជាដៃគូអភិវឌ្ឍន៍សំខាន់មួយរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួន។

ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការបន្តកិច្ចសហប្រតិបតិ្តការស្របតាមអ្វីដែលមានកន្លងមក និងការគិតគូររួមគ្នាពង្រីកវិសាលភាពបន្ថែម ដើម្បីលើកកម្ពស់វិស័យមុខងារសាធារណៈ តាមរយៈការជំរុញនវានុវត្តន៍ក្នុងវិស័យផ្ទាល់ ក៏ដូចជាការទាញប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ភាពឆ្លើយតប និងបរិយាប័ន្ន។

គួរឱ្យដឹងដែរថា ជំនួបនាពេលនេះ មិនត្រឹមតែជាការជួបសំណេះសំណាល ប៉ុន្តែជាឱកាសពិភាក្សាការងាររួមគ្នាក្នុងភាពជាដៃគូអភិវឌ្ឍន៍ លើកិច្ចការអាទិភាពមួយចំនួនជាពិសេសក្នុងវិស័យមុខងារសាធារណៈ ស្របតាមចក្ខុវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក